ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជំរុញឱ្យអង្គការសហប្រជាជាតិទប់ស្កាត់ការវាយប្រហារពីប្រទេសអុីស្រាអែលទៅលើតំបន់ហ្គាហ្សា

ចែករំលែក៖

នៅថ្ងៃទី១៥ខែឧសភា ម៉ាឡេស៊ីនិងឥណ្ឌូនេសុី ជាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកកាន់សាសនាអុីស្លាមភាគច្រើន បានស្នើដល់អង្គការសហប្រជាជាតិ ប្រញាប់ធ្វើសកម្មភាពដើម្បីបញ្ចប់ការវាយប្រហារពីប្រទេសអុីស្រាអែល ទៅលើតំបន់ហ្គាហ្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បានឱ្យដឹងថា លោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ត្រូវតែបញ្ចប់សកម្មភាពវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាយករដ្ឋមន្ត្រី Muhyiddin Yassin បានបញ្ជាក់ថា «យើងខ្ញុំមានគោលជំហរដូចសហគមន៍អន្តរជាតិ ពិសេសគឺ អង្គការសហប្រជាជាតិដើម្បីបញ្ចប់អំពើហិង្សា ការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាច្រើន។
ក្រៅពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាមក៏បានថ្កោលទោសដល់ការវាយប្រហាររបស់អុីស្រាអែល និងក្រុមហាម៉ាស់ ដែលបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ។ វៀតណាមបានស្នើឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់ ដើម្បីបញ្ចៀសការស្លាប់កាន់តែច្រើន។
ក្នុងចំណោមអ្នកស្លាប់ទាំង ១៣២នាក់ មាន ៤០ភាគរយគឺជាស្ត្រីនិងកុមារ។ ក្រសួងសុខាភិបាល ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារគ្នារវាងអុីស្រាអែលនិងហាម៉ាស់បានសម្លាប់ មនុស្ស១៣២នាក់ ក្នុងនោះមានស្ត្រីនិងកុមារដល់ទៅ៥០នាក់។
នៅព្រឹកថ្ងៃទី១៥ខែឧសភា គ្រួសារមួយមានសមាជិក១០នាក់បានស្លាប់នៅក្នុងការវាយប្រហារ ស្ថិតនៅតំបន់ភាគខាងលិចប៉ាឡេស្ទីន ហើយអ្នកស្លាប់ទាំង ១០គឺជាស្ត្រីនិងកុមារ ៕ ដោយ៖ធីរីណា


រូបភាព៖Reuters

...


រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print