ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគនិងថវិការដែលជាអំណោយ របស់លោកណុបចំរើន អភិបាលក្រុងស្វាយរៀង ត្រូវបាន លោកសាំងឡៃ អនុប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមក្រុងស្វាយរៀង ប្រគល់ជូនដល់លោកកែវសុថា ស្នងការងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងអង្គភាព។
ការប្រគល់គ្រឿងឧបភោគបរិភោគនិងថវិការបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នៅទីធ្លារផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
លោកសាំងឡៃ បានអោយដឹងថាសម្ភារះរបស់លោកអភិបាលក្រុងស្វាយរៀងយកមកប្រគល់ជូននាពេលនេះរួមមាន
អង្ករ៥០គីឡូក្រាមម៉ាស់១០ប្រអប់ស្មើ៥០០ម៉ាស់ក្រម៉ាសារុងនិង
ថវិកា២០ម៉ឺនរៀល។
ក្នុងឪកាសនោះលោកកែវសុថា ស្នងការងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់លោកណុបចំរើនអភិបាលក្រុងស្វាយរៀង
ដែលបានឧបត្ថមដល់អង្គភាពដែលកំពុងធ្វើចត្តាឡីស័កនៅពេលនេះក៏ដូចជា
សប្បុរសជនជាច្រើនដែលមានចិត្តសប្បុរសធម៏ឧបត្ថមនា
កន្លងមកនិង
សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួននិងទទូលបានជោគជ័យក្នុងការងារ សូមបរវៀសជៀសឆ្ងាយពីជម្ងឺផងទាំងពួង ជាពិសេសគឺជម្ងឺកូវីដ-១៩ផងដែរ៕
ដោយ៖ យឹម សុថាន