មេខ្យល់ម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ   ជនសង្ស័យជាមេខ្យល់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១នេះ ។
លោក តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការលួចចេញ-ចូលទៅប្រទេសថៃដោយខុសច្បាប់ ពេលល្បាតដល់ចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញពលករចំនួន៨នាក់ ក្នុងនោះស្រ្តីចំនួន៥នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ហើយកម្លាំងចម្រុះក៏បានឃាត់ខ្លួនយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ។
លោកបញ្ជាក់ថា៖ ក្រោយពីសួរនាំពលករទាំង៨នាក់រួច ទើបកម្លាំងចម្រុះធ្វើប្រតិបត្តិការឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វណ្ណ: វណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ និងដកហូតរថយន្ត១គ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-5019 នៅចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសាកសួរចម្លើយ ។
លោកថា៖ ចំពោះមុខសតមត្ថកិច្ចមេខ្សល់ខាងលើ បានឆ្លើយសារភាពថា រូបគេជាអ្នករត់តាក់ស៊ីហើយបានដឹកពលករចំនួន៦នាក់ ពីខេត្តបាត់ដំបង មកស្រុកម៉ាឡៃពិតប្រាកដមែន តាមរយ:អ្នករត់តាក់ស៊ីម្នាក់ទៀតឱ្យខ្លួនដឹកដោយយកលុយពីពួកគាត់ក្នុងម្នាក់៥០,០០០រៀលផងដែរ កាលពីថ្ងៃទី១៤. ឧសភា ២០២១ ស្អែកឡើងថ្ងៃទី១៥ ស្រាប់តែសមត្ថកិច្ចចម្រុះមកឃាត់ខ្លួនគេតែម្ដង ។
ដោយផ្អែកលើចម្លើយរបស់ពលករ និងចម្លើយសារភាពរបស់មេខ្យល់ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តចំណែកពលករទាំង៨នាក់ត្រូវបានកម្លាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្រុកម៉ាឡៃហើយ ។
លោក ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា៖ មេខ្យល់ឈ្មោះវណ្ណ: វណ្ណន ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះដើម្បីចាត់ការហើយ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print