បុគ្គលិកធនាគារនៅឥណ្ឌាជាង១ពាន់នាក់ស្លាប់ដោយកូវីដ១៩

ចែករំលែក៖

បណ្តាធនាការនៅឥណ្ឌា បានប្រកាសឲ្យដឹងថាមានបុគ្គលិកសរុបដល់ទៅជាង ១ពាន់នាក់ស្លាប់ ដោយសារកូវីដ១៩ ហើយមានបុគ្គលិកជាច្រើនទៀតបានឆ្លងកូវីដ១៩ កំពុងព្យាបាល។ តួលេខខាងលើបានបង្ហាញឲ្យឃើញថា កូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសតំបន់អាស៊ីមួយនេះ។
លោក S. Nagarajan អគ្គលេខាសមាគមន៍ បុគ្គលិកធនាគារនៅឥណ្ឌា បាននិយាយទៅកាន់សារព័ត៌មាន Bloomberg news ថា «យើងបានបាត់បង់មិត្តរួមការងារជាង១០០០នាក់ ដោយការឆ្លងកូវីដ ១៩»។
លោកបន្តទៀតថា សរុបមានបុគ្គលិកធនាគារទាំងអស់នៅក្នុងប្រទេសឥណ្ឌាដល់ទៅ១២០នាក់ស្លាប់ ដោយកូវីដ១៩។ បណ្តាលធនាគារនៅមិនទាន់មានគោលនយោបាយ ផ្តល់ជំនួយដល់គ្រួសារបុគ្គលិកសា្លប់ដោយឆ្លងកូវីដ១៩ ពេលបំពេញការងារ។
អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៧៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ៣១១,១៧០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៦៨៤,០០៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧០,២៨៤នាក់ និងជាសះស្បើយឡើងវិញជិត ២០.៨លាននាក់ ខណៈអ្នកជំងឺ ៣.៦លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print