លោក ឃួង ស្រេង គ្រោងបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬតាមខុនដូ នៅថ្ងៃទី១៩ ឧសភានេះ ដើម្បីផ្តាច់ឫសគល់កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធនីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬតាមខុនដូ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ដើម្បីផ្តាច់ឫសគល់កូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈvideo conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬតាមខុនដូ នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ដើម្បីផ្តាច់ឫសគល់ជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ។
ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។
លោកឃួង ស្រេង អភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើងមានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។
លោក ឃួង ស្រេង បញ្ជាក់ទៀតថា៖ ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ខែឧសភានេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នងផ្ទះតាមអគារឬតាមខុនដូ ដើម្បីផ្ដាច់ឲ្យបានឫសគល់ជំងឺកូវីដ-១៩នេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្ត៣កុំនិង៣ការពារ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print