មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ក្នុងទិសទី១ ខេត្ត បន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ រួមដំណើរមាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ; មេបញ្ជាការទិសទី១ មេបញ្ជាការអង្គភាពស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរខេត្ត ក្រុង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ក្នុងបេសកកម្មរបស់លោកនៅពេលនេះ គឺមានគោលបំណង៥ គោលបំណងទី១ គឺលោកចុះមកដើម្បីសាកសួរសុខទុក្ខកងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកបានកោតកោតសរសើរខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងទាំង៣ប្រភេទដែលបានសហការគ្នាល្អដែលក្នុងទីតាំងឈរជើងតាមបន្ទាត់ព្រំដែន។

នេះគឺជាបេសកកម្មដ៏ពិសេសដែលថ្នាក់លើប្រគល់ជូន ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានការព្រួយបារម្ភខ្លាំងចំពោះការឆ្លងរីករាលដាល នៃជំងឺកាចសាហាវកូវីដ-១៩ចូលទៅក្នុងប្រទេស ហើយសម្តេចក៏បានបញ្ជាដាក់ពង្រាយកម្លាំងតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈពលករឆ្លងដែនខុសច្បាប់ឲ្យខានតែបាន។

មេបញ្ជាការរងកងទ័ពជើងគោកនិងជា មេបញ្ជាការយោធភូមិភាគទី៥ បានបន្តថា គោលបំណងទី២ គឺក្តាប់សភាពការណ៍រួមទិសទី១យោធភូមិភាគទី៥ ចំពោះកងទ័ពកងទ័ពដាច់ខាត គឺមិនត្រូវមានមនោសញ្ចេតនា និង ទទួលយកផលលាភ របស់ពពួកមេខ្យល់ និង បងប្អូនពលករដែលដែលមានបំណងវិលត្រឡប់មកចូលក្នុងទឹកដីកម្ពុជា គឺមូលហេតុដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩។

គោលបំណងទី៣ទាក់ទងទៅនឹង ជម្រក សូមឲ្យប្តូរពីការប្រក់តង់មកជា ជារោងសង្ក័សី ។

គោលបំណងទី៤ សំណូមពរឲ្យបងប្អូនកងទ័ពរក្សាសុខភាពឲ្យបានល្អ ហើយសូមអនុវត្តន៍ឲ្យបាននិងប្រកាន់ខ្ជាប់ទៅនឹងការអនុវត្ត ៣ ការពារនិង ៣ កុំ ។ គោលបំណងទី៥ ចូលរួមបន្តមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងនិងស្វែងរកវិធីសាស្ត្រដ៏ល្អដើម្បីទប់ស្កាត់ពលករដែលវិលត្រឡប់មកចូលប្រទេសកម្ពុជា។

ជាចុងក្រោយលោកមេបញ្ជាការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានឧបត្ថម្ភដល់បងប្អូនកងកម្លាំងទាំង៣ប្រភេទ នៅទិសទី ១ ខេត្តបន្ទាយមានជ័យ , ចំពោះអំណោយរបស់សប្បុរសជនរួមមានមី ៥៦កេសធំ ,ទឹកសុទ្ធ ១៦០០ យួរ ,ត្រីខកំប៉ុង ៥០កេស,ទឹកត្រីទឹកស៊ីអុីវ ២៥០យួរ និង ទឹកប្រាក់ចំនួន ៥ លានរៀល ដែលបានឧបត្ថម្ភ ដោយ អភិបាលខេត្តបន្ទាយមានជ័យ ចំនួន ៣លានរៀល , មេបញ្ជាការកងរាជអាវុធហត្ថ ១លានរៀល , ស្នងការនគរបាលខេត្ត ១លានរៀល ផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print