លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ អញ្ជើញដឹកនាំរៀបចំទីតាំងថ្មី សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំទីតាំងថ្មីសម្រាប់បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌបានឱ្យដឹងថាការរៀបចំទីតាំងថ្មីនៅពេលនេះគឺបានប្តូរពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន សាមគ្គី មកទីតាំងសួនសុបិនចម្ការព្រីង ស្ថិតនៅក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅកាន់ទីតាំងដែលអាជ្ញាធរបានរៀបចំជូន ក៏ដូចជាការជូនដំណឹងនេះផងដែរ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print