ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកបែកពពុះមាត់់ខណះមានជម្ងឺវង្វេងស្មារតីច្រលំផឹកថ្នាំបាញ់ស្មៅបង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាលជួយសង្គ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះឡុង សាវ៉ុន អាយុ ៥៣ ឆ្នាំមុខរបរកសិកររស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ស្រុករំដួល។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយផឹកថ្នាំបាញ់ស្មៅពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានប្រាប់ថាស្ត្រីឈ្មោះឈ្មោះឡុង សាវ៉ុនគឺ
មានជំងឺប្រចាំកាយវង្វេងស្មារតីនឹងត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះឡើយស្រាប់តែនៅថ្ងៃកើតហេតុទើបមានបង្កការភ្ញាក់ផ្អើលថាបានលេបថ្នាំបាញ់ស្មៅនិងរាយការណ៏មកសមត្ថកិច្ចនិងអាជ្ញារធរមូលដ្ឋានតែម្ដង។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ យឹម សុថាន