លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលសុខភាពនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលសុខភាពនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជូនប្រជាពលរដ្ឋប្រមាណជាង ១,០០០នាក់ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងយុទ្ធសាស្ត្រនោះមានវិស័យសុខាភិបាលដែលជាវិស័យអាទិភាពមួយផ្នែកផងដែរ។

ការព្យាបាលនាពេលនេះមិនមែនជាលើកទី១ ទេ សម្រាប់ខេត្តស្វាយរៀង ដែលកន្លងមកតាមរយៈលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ក្នុងការដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនេះដោយពុំគិតថ្លៃ ហើយការពិនិត្យនិងព្យាបាលថ្ងៃនេះរួមមាន ការពិនិត្យជម្ងឺទូទៅ ការពិនិត្យផ្ទៃពោះ និងការពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ។

លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលតែងតែយកចិត្តទុកដាក់ ក្នុងការដឹកនាំគ្រូពេទ្យមកព្យាបាលអ្នកជំងឺនៅក្នុងខេត្តស្វាយរៀងនេះ និងបានសំណូមពរ ឲ្យក្រុមគ្រូពេទ្យបន្ត និងពង្រីកនូវការពិនិត្យបន្ថែមទៀតនៅទូទាំងខេត្តស្វាយរៀង៕ សុខ ខេមរា

12832454_187696458275731_3296799926199567544_n

561426_187696374942406_5446562490501717096_n

12814143_187696418275735_7160214192131950351_n

12800373_187696538275723_2812097532443887489_n

12801250_187696534942390_445865717818044425_n

...

12191851_187696568275720_8735111264494977663_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print