ថ្លើមធំហ៊ានឡើងលើដំបូលផ្ទះស្នងការរងសង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនយុវជនម្នាក់មកសាកសួរ ខណ:យុវជនរូបនេះបានឡើងលើដំបូលផ្ទះលោកស្នងការរងនគរបាលខេត្ត ។ ហេតុការណ៍បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ជនសង្ស័យត្រូវបានសមត្តកិច្ចយកមកសួរនាំឈ្មោះ ម៉ៅ បូរី អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកស្នាកជាអ៊ុំ់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង-ខេត្តពោធិសាត់ នេះជាការបញ្ជាក់ពីសមត្តកិច្ច។

ប្រភពបន្តថា ការឃាត់យុវជនរូបនេះ មកសួរនាំខណ:រូបគេបានឡើងលើដំបូលផ្ទះលោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត ហើយគ្រានោះមានអ្នកដើរហាត់ប្រាណតាមដងផ្លូវប្រទះឃើញហេតុការណ៏ក៍បានរាយការណ៏មកសមត្ថកិច្ច ទើបផ្អើលឆោឡោតែម្ដង។

ប្រភពដដែលបន្តទៀតថា នៅពេលសមត្តកិច្ចសួរនាំ ហេតុអ្វីឡើងលើដំបូលផ្ទះគេ? ជនសង្ស័យប្រាប់ថា ឡើងឲ្យគេជួយឈ្មោះ ហ៊ុយ តាមសម្លាប់ ព្រោះគេជាមេគ្រឿងញៀន។ ប្រភពបញ្ជាក់ទៀតថា យុវជននេះមានសារធាតុញៀននៅក្នុងខ្លួន ហើយជាប់ពាក់ព័ន្ធនិងការលួចម៉ូតូនៅក្រុងពោធិ៍សាត់ យកទៅលក់ឲ្យគេនៅឃុំឈើតុំស្រុកក្រគរ កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមកនេះ ខណៈបានចាប់បក្ខពួកគេម្នាក់ឈ្មោះ ទៀប រតនា យកមកដាក់ព័ន្ធនាគារថ្មីៗ ហើយករណីនេះកម្លាំងកំពុងបន្តការសួរនាំនិងបំពេញឯកសារផ្សេងៗដើម្បីបន្តតាមនិតិវិធី៕ ដោយ៖ ប៉ឹម ពិន

IMG_0039

...

IMG_0038

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print