ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff បញ្ជាក់ថា នឹងមិន លាលែងចេញពីតំណែងនោះឡើយបើទោះ បីមានវិបត្ដិនយោបាយកើតឡើងនៅក្នុងប្រទេសនេះក៏ដោយ ។
មានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតី ប្រេស៊ីលបានបញ្ជាក់ថា គ្មានមូលហេតុ ច្បាស់លាស់ដើម្បីឱ្យលោកស្រីលាលែង ចេញពីតំណែងនោះឡើយ។ ក្រុមប្រឆាំង បានដាក់គំនាបទៅលើលោកស្រី Dilma Rousseff ឱ្យចុះចេញពីតំណែងពាក់ព័ន្ធ នឹងអំពើពុករលួយរបស់ក្រុមហ៊ុនប្រេង ជាតិ Petrobras ។
ពាក់ព័ន្ធទៅនឹងព័ត៌មានថា ប្រធានា ធិបតី Rousseff មានគម្រោងតែងតាំង អតីតប្រធានាធិបតី Lula Da Selva ឱ្យ កាន់តំណែងជារដ្ឋមន្ដ្រីលោកស្រីបានបដិសេធក្នុងការអត្ថាធិបាយពាក់ពាន់នឹង ករណីខាងលើ ។
ការដង្ហែក្បួនធ្វើបាតុកម្មរបស់ក្រុម ប្រឆាំងនៅទូទាំងប្រទេសនាថ្ងៃទី១៣ ខែ មីនា ប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ ប្រធានាធិបតីប្រធានាធិបតីប្រេស៊ីល ទាមទារឱ្យលោកស្រី Dilma Rousseff ចុះចេញពីតំណែងឱ្យទាល់តែបាន ។
ក្រុមប្រឆាំងប្រេស៊ីសក៏បានស្នើដល់ពលរដ្ឋឱ្យធ្វើបាតុកម្មដោយសន្ដិវិធីមិនឱ្យមានអំពើហិង្សាកើតឡើងនោះឡើយ។ ជាមួយគ្នានេះដែរលោកស្រីក៏បានការពារ អតីតប្រធានាធិបតីលោក Luiz Inacio Lula Da Silva ដែលរងការចោទ ប្រកាន់ពីបទពុករលួយ។ កាលពីថ្ងៃទី១០ ខែមីនា តុលាការរដ្ឋសៅប៉ូឡូរបស់ប្រេ ស៊ីលបានចេញសេចក្ដីសម្រេចឃុំខ្លួន អតីតប្រធានាធិបតីប្រេស៊ីលលោកLuiz Inacio Lula Da Silva បណ្ដោះ អាសន្នដោយលោករងការចោទប្រកាន់ពាក់ព័ន្ធនឹងការលាងលុយខ្មៅលាក់បាំង ទ្រព្យសម្បត្ដិរបស់ខ្លួននិងធ្វើលិខិតស្នាមក្លែងក្លាយ។ ការសម្រេចខាងលើរបស់ តុលាការធ្វើឡើងតាមសំណើរបស់ក្រុមមេធាវីទីក្រុងសៅប៉ូឡូ។
តុលាការក៏បានចោទប្រកាន់លោក Luiz Inacio Lula Da Silva ដោយសារ តែលោកបានបំពានច្បាប់សណ្ដាប់ធ្នាប់សាធារណៈអំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រខ្លួនធ្វើមហាបាតុកម្មកាលពីថ្ងៃទី៤ ខែមីនាកន្លងទៅក្រោយពេលប៉ូលិស បញ្ជូនរូបលោកទៅកាន់ទីស្នាក់ការដើម្បី សួរចម្លើយពាក់ព័ន្ធនឹងអំពើពុករលួយនៅ ក្នុងក្រុមហ៊ុនប្រេងជាតិ Pertobras ។
នៅមុននេះមួយថ្ងៃព្រះរាជអាជ្ញាបានផ្ញើលិខិតស្នើទៅកាន់តុលាការរដ្ឋសៅប៉ូឡូឱ្យបើកការស្រាវជ្រាវពាក់ព័ន្ធនឹង អំពើពុករលួយនៅក្នុងក្រុមហ៊ុនប្រេងរបស់ រដ្ឋ។ ក្រៅពីនេះនៅមានសកម្មភាពលាង លុយខ្មៅបិទបាំងទ្រពសម្បត្ដិមិនប្រកាសឱ្យដឹងជាសាធារណៈទៅតាមច្បាប់ ៕ ម៉ែវ សាធី