ឃាត់ខ្លួនយុវជន១នាក់ ក្រោយចាក់ដៃគូរនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាល សហការបង្រ្កាបយុវជន១នាក់ ក្រោយចាក់ដៃគូរនឹងកាំបិតចុងស្រួច បណ្ដាលឲ្យរងរបួសធ្ងន់ ។

ករណីបង្រ្កាបយុវជនសង្ស័យ ក្នុងករណីហឹង្សាដោយចេតនាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះឪពុកម្ដាយជនសង្ស័យ ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ។

កម្លាំងសហការចុះអនុវត្តការងារនោះបានឲ្យដឹងថា យុវជនសង្ស័យដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ម៉ក់ ភារិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។ ការឃាត់ខ្លួនជនសង្ស័យដៃដល់រូបនេះ បន្ទាប់ទទួលព័ត៌មានពីលោក ផង់ អ៊ន មេភូមិប្រហាលថា ជននេះបានយកកាំបិតចុងស្រួចចាក់ឈ្មោះ ស្រី សុខា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ។

លោកមេភូមិបានបន្តប្រាប់សមត្ថកិច្ចទៀតថា នៅវេលាម៉ោង៧ និង៣៥នាទី យប់ថ្ងៃទី១៩ មុនឃាត់ខ្លួន ជនសង្ស័យ(ម៉ក់ ភារិន)បានដើរចេញពីផ្ទះរបស់ខ្លួនសំដៅតូបលក់ប្រហិត ក៍យកកូនកាំបិតចុងស្រួចអ្នកលក់ចាក់ជនរងរបួសខាងលើ ចំស្មាផ្នែកខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ សាច់ញាតិបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ក្រុមគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរបង្អែកស្រុកបាកាន ចំណែកសង្ស័យដើរទៅពួនសំងំលើផ្ទះ កម្លាំងសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីលោមព័ទផ្ទះរហូតដល់ម៉ោងឃាត់ខ្លួន ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print