ពលរដ្ឋឆេករាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីលានក្នុងរដ្ឋធានី Praha សាធារណរដ្ឋឆេក។ ក្រុមបាតុករបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Maria Benesova លាលែងចេញពីតំណែង។
ក្រៅពីការស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Maria Benesova ឱ្យលាលែងចេញពីតំណែង ក្រុមបាតុករក៏បានស្នើឲ្យផ្លាស់ប្តូរចៅក្រមតុលាការកំពូល Pavel Zemanដែលត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាលថ្មី។
នៅក្នុងការធ្វើបាតុកម្មនោះ ក្រុមបាតុករបានរិះគន់យ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាល និងប្រធានាធិបតីពាក់ព័ន្ធនឹងការប្រឈមមុខតានតឹងជាមួយរុស្ស៊ី ។ មិនតែប៉ុណ្ណោះក្រុមបាតុករក៏បានស្នើឱ្យកាត់ទោសប្រមុខដឹកនាំរដ្ឋាភិបាលពីបទក្បត់ជាតិ ។
មុនពេលក្រុមបាតុកម្មបំបែកហ្វូង ក្រុមអ្នករៀបចំការធ្វើបាតុកម្មបានប្រកាសថានឹងបន្តធ្វើបាតុកម្មនៅថ្ងៃទី២៧ ខែឧសភានៅក្នុងទីក្រុង Prahaតទៅទៀត។ តំណាងក្រុមបាតុករបានលើកឡើងថា ប្រសិនបើ រដ្ឋមន្ត្រី Maria Benesovaមិន លាលែងចេញពីតំណែង គឺនឹងមានការធ្វើបាតុកម្មប្រឆាំងកើតឡើងជាបន្តទៀតនៅថ្ងៃទី១ខែមិថុនា។
អ្នកនាំពាក្យកម្លាំងប៉ូលិស ទីក្រុង Praha លោក Rybansky បានលើកឡើងថា ការធ្វើបាតុកម្មអូសបន្លាយរយៈពេល១ម៉ោង ហើយការធ្វើបាតុកម្មកើតឡើងដោយសន្តិភាព៕
រូបភាព៖ VOV