ខេត្តកែប÷ អ្នកស្នេហាបក្សីកីឡាមួយក្រុមនាំគ្នារត់ចែកជើងគ្នាសឹងមិនទាន់ ខណ:កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះទៅបង្រ្កាប។
ករណី បង្រ្កាបអ្នកលេងល្បែងស៊ីសង(បញ្ជល់មាន់) នេះធ្វើឡើង នៅ រសៀលថ្ងែទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចដីឡូតិ៍គ្មានមនុស្សនៅមួយកន្លែង ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុង/ខេត្តកែប ។
មន្រ្តីនគរបាលដែលចេញទៅបង្រ្កាបករណីនេះបានឲ្យដឹងថាសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន មាន់ជល់ចំនួន៣ក្បាល ម៉ូតូចំនួន១១គ្រឿង និងសម្ភារមួយចំនួន ។ ចំណែកអ្នកលេងបានរត់គេចខ្លួនក្រោយកម្លាំងយើងចុះទៅដល់ទីតាំងនេះ។
ក្រោយបង្រ្កាបរួចវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបន្តទៀត ខណ:រាជរដ្ឋាភិបាលកំពុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19៕