អ្នកប្រដាល់សកលកម្រិតពិភពលោកវ័យជ្រេ Manny Pacquiao បានត្រៀមប្រកួតលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២ឆ្នាំចុងក្រោយនៅពេលដែលរូបគាត់ត្រូវជួបប្រកួតជាមួយស្ថាប័នជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC និង IBF ទម្ងន់៨៧,២៩គីឡូក្រាម។
បុរសវ័យ៤២ឆ្នាំរូបនេះមិនបានឡើងប្រកួតទេចាប់តាំងពីគាត់បានផ្តួលកីឡាករ Keith Thurman ដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA កាលពីខែកក្កដា ឆ្នាំ២០១៩ ។
គាត់បានប្រកាសនៅលើ Twitter ថា គាត់នឹងជួប Spence Jr វ័យ៣១ឆ្នាំនៅ Las Vegas នៅថ្ងៃទី២១ ខែសីហាក្នុងអ្វីដែលជាការប្រកួតអាជីពលើកទី៧២របស់គាត់។ Pacquiao ដែលជាសមាជិកព្រឹទ្ធសភា នៅប្រទេសហ្វុីលីពីនមានកំណត់ត្រាឈ្នះ៦២ ចាញ់៧។
គាត់មានបំណងឈ្នះខ្សែក្រវាត់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ទី៤បន្ទាប់ពីគាត់បានឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលប្រភេទ WBC កាលពីឆ្នាំ១៩៩៨។ គាត់បានឈ្នះខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៨ ផ្សេងគ្នានៅក្នុងអាជីពរយៈពេល២៦ឆ្នាំរបស់គាត់។
ចំណែកកីឡាករ Spence Jr ដែលមានកំណត់ត្រាឈ្នះ២៧ដង បានអះអាងពីជ័យជម្នះលើ Danny Garcia កាលពីខែធ្នូក្នុងការប្រកួតលើកដំបូងរបស់គាត់ចាប់តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅឆ្នាំ ២០១៩ ដែលធ្វើឱ្យគាត់ស្ថិតក្នុងការយកចិត្តទុកដាក់ខ្ពស់។
បញ្ជាក់ពីការប្រកួតនៅលើបណ្តាញសង្គម Instagram កីឡាករ Spence Jr បានសរសេរថា “រួចរាល់ហើយសូមមើលការប្រកួតនៅ Las Vegas សម្រាប់ការប្រកួតដ៏ធំបំផុតប្រចាំឆ្នាំ” ៕
ដោយ៖ ភារៈ