ស្លាប់៩នាក់សង្ស័យ​ពុល​ស្រាសនិង៣៣នាក់​ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យនៅស្រុកកំពង់ត្រាច

ចែករំលែក៖

ខេត្តកំពត ៖ ​ប្រជាពលរដ្ឋប្រុស​ស្រី​៩​នាក់​បាន​សស្លាប់ជា​បន្តបន្ទាប់​ដោយគិតចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១ និង​៣៣​នាក់​ ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្រោយពី​ពួកគាត់ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ​ក្នុងភូមិ​ធ្នង់​ ឃុំ​ឫស្សីស្រុក​ខាងកើត​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ ហើយសង្ស័យថា​ ជា​ករណី​ពុល​ស្រាស​។​

ររបាយការណ៍ពីរដ្ឋបាលស្រុក​កំពង់ត្រាច ​បានឱ្យដឹងថា ក្រោយពី​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​បាន​ស្លាប់​ជា​បបន្តបន្ទាប់នៅគ្រាដែលជនរងគ្រោះ​ទាំងនោះ​ដេក​ឈឺ​នៅផ្ទះ និង​តាម​គ្លីនិក​ផ្សេងៗ​។ ដោយឡែកជនទី​៩​បាន​ស្លាប់​ នា​រសៀល​ថ្ងៃទី​២៤​ បន្ទាប់ពី​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ ដោយសារ​ស្ថានភាព​ជំងឺ​ដល់​ដំណាក់កាល​ធ្ងន់ខ្លាំង​។

គ្រូពេទ្យនៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ បាន​ប្រាប់​ឱ្យដឹងថា​ ដោយ​ទទួល​ព័ត៌មាន​ថា ​អ្នកភូមិ​ជា​ច្រើន​កំពុង​ដេក​ឈឺ​នៅផ្ទះ ​និង​តាម​គ្លីនិក​មួយចំនួន​ ដែល​សង្ស័យ​ពុល​ស្រា ​នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​ មន្ត្រី​សុខាភិបាល​ស្រុក​បាន​តាម​ស្វែងរក រួច​បញ្ជូន​អ្នកជំងឺ​ចំនួន​៣៤​នាក់ ​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ ជា​អកុសល ​បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នា​ក់​ បាន​ស្លាប់​ព្រោះតែ​ស្ថានភាព​ជំងឺ​ធ្ងន់រខ្លាំង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ​បានបញ្ជាក់​ថា​ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កិច្ចការ​នេះ​ ដោយ​យក​ស្រាស​ ដែល​សល់​ពី​ពួកគាត់​ពិសា​ទៅ​ធ្វើ​ការពិសោធន៍​។ លទ្ធផល​យ៉ាងណា ​នឹង​ចុះទៅ​ត្រួតពិនិត្យ​តាម​បណ្តា​ហាង​បិត​ស្រាស​ជា​បន្តទៀត​៕

...

 

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print