ក្រុម Barcelonaនៅតែបន្តទំរង់ល្អរបស់ខ្លួនដោយបានយកឈ្នះលើក្រុម Getafe
ដោយលទ្ធផលរហូតដល់ទៅ៦-០នៅក្នុងក្របខណ្ឌអេស្ប៉ាញ Primera Liga។
ម្ចាស់ផ្ទះBarcelonaនាំមុខមុននៅនាទីទី៨ ពេលកីឡាករ Juan Rodriguezរបស់ភ្ញៀវ ធ្វើឲ្យចូលទីខ្លួនឯង។
បន្ទាប់មក ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រអត់ចូលនៅនាទី១១។
ទោះបីជាបាត់ឱកាសមួយគ្រាប់ក៏ដោយក៏ក្រុមម្ចាស់ផ្ទះបន្តគៀបសង្កត់ទៅលើក្រុមភ្ញៀវបន្ថែមទៀត
ដោយស៊ុតបាល់បាន៣គ្រាប់បន្ថែមមុនចប់តង់ទី១ ដោយកីឡាករ Munir El Haddadi, Neymar និង Messi ។
ក្រុម Barcelona បានបន្តស៊ុតបាល់បញ្ចូលទី២គ្រាប់ទៀតនៅក្នុងតង់ទី២ ដោយកីឡាករNeymar
និង Arda Turan ធ្វើឲចប់ការប្រកួត Barcelonaឈ្នះក្នុងលទ្ធផល៦-០។
លទ្ធផលនេះធ្វើឲ្យក្រុមBarcelona នាំមុខដាច់១១ពិន្ទុ តែក្រុមAtletico Madridបានយកឈ្នះលើក្រុម
Deportivo La Coruna ដោយលទ្ធផល៣-០ ទើបធ្វើឲ្យ Barcelonaនាំមុខតែ ៨ពិន្ទុវិញដោយមាន៧៥
ពិន្ទុក្នុងចំណោម២៩ប្រកួត។

Barcelonaសំពងក្រុមខ្សោយ Getafe 6-0 ខណៈ Atletico Madrid ប្រឹងតាមពីក្រោយ
...