ភ្នំពេញ៖ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកពីបងប្អូនកម្មករកម្មការិនីរោងចក្រH7 ដែលស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួនសរុបចំនួន២១៥ នាក់ ក្នុងចំណោមកម្មករសរុប១៨៥៧នាក់។ លុះមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែល ក្រុមគ្រូពេទ្យក៏បន្តចុះយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរមុខរោងចក្រខាងលេី ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន១១២នាក់បន្ថែមទៀតក្នុងចំណោមមនុស្សចំនួន៧៥០នាក់ដែលប៉ះពាល់ប្រយោលនិងដោយផ្ទាល់ នេះបេីតាមការបញ្ជាក់ពីលោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣។ ក្រោយពីការបិទបញ្ចប់ការយកសំណាកបងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរ ក្រុមគ្រូពេទ្យជំនាញបានបន្តទៅយកសំណាកបងប្អូនកម្មកររោងចក្រក្បែរនៅបន្តទៀតនាយប់នេះ។
សូមបងប្អូនដែលធ្លាប់ទៅទិញបន្លែ ត្រីសាច់ រឺប៉ះពាល់ ដោយផ្ទាល់ ប្រយោល ប្រញាប់មកយកសំណាកជាបន្ទាន់ ។ និងកុំភ្លេចអនុវត្តតាមរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ៕
ដោយ ៖សុខាសែនជ័យ