ពលរដ្ឋប្រមាណ ៤០០នាក់នៅរដ្ឋ Karnataka បាននាំគ្នាទៅចូលរួមពិធីបុណ្យខ្មោចសត្វសេះ១ក្បាល ស្ថិតនៅស្រុក Belagavi នាថ្ងៃទី ២៤ខែឧសភា មិនខ្វល់ពីច្បាប់ហាមប្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩អ្វីនោះទេ។
មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា «មានសត្វសេះមួយក្បាលងាប់ ដែលជាសេះត្រូវបានពលរដ្ឋក្នុងភូមិ Mastmaradi គោរពបូជា ចាត់ទុកថា «ព្រះផ្តល់សំណាង»ដល់ពលរដ្ឋក្នុងភូមិ ហើយបានធ្វើបុណ្យបូជាត្រឹមត្រូវតាមបែបសាសនា។ អ្នកភូមិត្រូវបានកម្លាំងប៉ូលិសចាប់ឱ្យធ្វើចត្តាឡីស័កទាំងអស់រយៈពេល១៤ថ្ងៃ ដោយបានយកសំណាកទៅធ្វើតេស្តផងដែរ។ ប៉ូលិសបានឱ្យដឹងថា «មិនមានអ្នកណាម្នាក់អនុញ្ញាតឲ្យចេញចូលក្នុងភូមិនេះឡើយ»។
តាមរូបភាពដែលសារព័ត៌មាន ANI បានផ្សាយថា ពលរដ្ឋដែលចូលរួមបុណ្យខ្មោចសត្វសេះយ៉ាងច្រើនកុះករ មិនគោរពវិធានការទប់ស្កាត់កូវីដ-១៩អ្វីឡើយ។
តាមសារព័ត៌មាន Times of India បានផ្សាយថា សត្វសេះត្រូវបានបញ្ជូនទៅកាន់ភូមិ Mastmaradi ហើយត្រូវបានពលរដ្ឋគោរពដូចជាព្រះនាំសំណាង ប៉ុន្តែមិនដឹងពីមូលហេតុអ្វីបានជាសត្វសេះនោះងាប់ឡើយនៅថ្ងៃទី២៣ខែឧសភា។ ពលរដ្ឋខ្លាចនាំរឿងអាក្រក់ដល់ភូមិទើបនាំគ្នារៀបចំធ្វើបុណ្យឱ្យ។
នៅក្នុងរដ្ឋ Karnataka បានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង ២៥ពាន់នាក់ក្នុងពេល២៤ម៉ោង សរុបអ្នកឆ្លងក្នុងរដ្ឋនេះមានជាង ៤៧៣នាក់និងស្លាប់ជាង ២៥ពាន់នាក់។
នៅក្នុងរយៈពេល ២៤ម៉ោងមុននេះ អ្នកជំងឺ COVID-19 រហូតដល់់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់នៅទូទាំងប្រទេស និងមនុស្ស ២២២,៨៣៥នាក់ទៀតឆ្លង។ សរុបកើនដល់ជាង ២៦,៧៥២,០០០នាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣០៣,៧៥១នាក់ និងជាសះស្បើយឡើងវិញ ២៣,៧លាននាក់៕
រូបភាព៖ ngoisao