សេដ្ឋីភេទទី៣ថៃជះលុយ២១០លានដុល្លារ ទិញភាគហ៊ុនធំកញ្ញាឯកចក្រវាឡ ក្រោយ មិនពេញចិត្តលទ្ធផលប្រកួតឆ្នាំនេះ

ចែករំលែក៖

ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមទៀតហើយក្រោយពីពីអ្នកជំនួញលំដាប់សេដ្ឋី ភេទទី៣នៅប្រទេសថៃដ៏ល្បីឈ្មោះ នាង Anne Jakrajutatip បានប្រកាសនិងបង្ហាញឯកសារក្នុងត្រៀមខ្លួនក្លាយជាម្ចាស់ភាគហ៊ុនធំគឺ៥១ភាគរយរបស់ស្ថានប័នកញ្ញាឯកចក្រវាឡនោះហើយ។ នេះបើយោងតាមការប្រកាសរបស់សេដ្ឋីនីទ្រព្យស្តុកស្តម្ភរូបនេះបានប្រកាសនៅលើបណ្តាញសង្គមនាងផ្ទាល់កាលពីចុងសប្តាហ៍មុននេះ និងនាំឲ្យកក្រើកពេញបណ្តាញសង្គមពិសេសក្រុមអ្នកនិយមតាមដានកម្មវិធីប្រកួតកញ្ញាឯកនោះ។ ការប្រកាសនេះដែរមិនបានប៉ុន្មានថ្ងៃផងក្រោយពីបញ្ចប់កម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ដែលត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយអ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញផ្នែកកញ្ញាឯកនៅប្រទេសថៃបានបញ្ចេញប្រតិកម្ម និងថ្លែងសារមិនពេញចិត្តជាបន្ដបន្ទាប់ជុំវិញបេក្ខភាពកញ្ញាឯករបស់ខ្លួនគឺកញ្ញា Amanda មិនទទួលបានលទ្ធផលណាមួយពោលសូម្បីតែចូលទៅដល់កំពូង៥នាក់ចុងក្រោយ ឬ Top 5នោះ ព្រោះតែពួកគេបានដាក់ក្តីរំពឹងខ្ពស់លើបេក្ខភាពរបស់គេ និងហ៊ាននិយាយពេញៗមាត់ថា នាងពិតជាល្អឥតខ្ចោះ ឬ Perfect នោះ។ តាមការបញ្ជាក់របស់នាងបានលើកឡើងថា ការក្លាយទៅជាម្ចាស់ភាគហ៊ុនធំនេះនឹងជំរុញឲ្យកម្មវិធីប្រកួតនេះពេញដោយភាពយុត្តិធម៌។ នាងAnne Jakrajutatip គឺជានាយកប្រតិបត្តិក្រុមហ៊ុន JKN Global Media PLC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ និង គ្រឿងសម្អាង សេវាកម្មថែទាំសុខភាពដែលរកចំណូលបានជាង ១០ ពាន់លានបាតក្នុងឆ្នាំ ២០២០ ដែលមានជំនួញក្នុងដៃច្រើនស្រាប់ក៏នឹងអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការទិញភាគហ៊ុន ប៉ុន្តែតម្លៃប៉ុណ្ណានៅមិនទាន់បានទម្លាយនោះឡើយ។ នាងទម្លាយដែរថា កាលពីអំឡុងឆ្នាំ២០១៨ នាងធ្លាប់បានម្ចាស់កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំបំផុតរបស់ពិភពលោកមួយនេះទាក់ទងមកនាងដើម្បីចូលរួមទិញភាគហ៊ុន ប៉ុន្តែពេលនោះនាងហាក់មិនសូវជាចាប់អារម្មណ៍ទើបមិនបានតបទៅនឹងសំណើរមួយនេះ។ នាងបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួត និងមើលឃើញពីភាពអយុត្តិធម៌ចំពោះបវរកញ្ញាថៃ នាង Amanda  ទើបនាងពិចារណាដើម្បីទិញភាគហ៊ុនកម្មវិធីនេះ និងដើម្បីស្វែងរកយុត្តិធម៌ជូនដល់កញ្ញាឯកដែលមានសមត្ថភាពឡើងវិញ ហើយនាងសង្កត់ធ្ងន់ថា បវរកញ្ញាប្រទេសម៉ិចសិចកូដែលបានជាប់នោះហាក់បីដូចជាការធ្វើជំនួញដែលពុំបានចេញពីសមត្ថភាពពិតៗនោះទេ។ ដូចការអះអាងមែនម្ចាស់ជំនួញទ្រព្យវាល់លានភេទទី៣ថៃ នាង Anne Jakrajutatip បានក្លាយជាម្ចាស់ភាគហ៊ុន៥១ភាគរយៈរបស់ស្ថាប័នកញ្ញាឯកចក្រវាឡហើយ។សារវីដេអូនេះបានធ្វើឲ្យក្រុមអ្នកនិយមតាមដាន និងគាំទ្រកម្មវិធីកញ្ញាឯកនៅប្រទេសថៃបានសម្តែងការសាទរ និងរំភើបចិត្តដែលទទួលបានដំណឹងនេះ ហើយពេលនេះពួកគេកាន់តែកក់ក្តៅក្រោយពីលឺដំណឹងនៃជនជាតិថៃបានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំក្នុងស្ថាប័នមួយនេះ។

គួរបញ្ជាក់ដែរថា នាងAnne Jakrajutatip គឺជានាយកប្រតិបត្តិក្រុមហ៊ុន JKN Group  ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជ និង គ្រឿងសម្អាង សេវាកម្មថែទាំសុខភាពដែលរកចំណូលបានជាង ១០ ពាន់លានបាតក្នុងឆ្នាំ ២០២០៕ដោយ៖វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print