ផលិតកម្ម LD ប្រកាសថាបុគ្គលិក៣នាក់របស់ខ្លួនដែលមានវិជ្ជមានជំងឺកូវីដ១៩ និងស្នើឲ្យអ្នកពាក់ព័ន្ធទៅធ្វើសំណាក

ចែករំលែក៖

ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលសម្រាប់អ្នកក្នុងចង្កោមសិល្បៈ និងផលិតភាពយន្តហើយក្រោយពីផលិតកម្ម LD Entertainment  ដែលជាផលិតកម្មផលិតស្នាដៃភាពយន្តធំមួយនៅកម្ពុជា បានប្រកាសអំពីការរកឃើញបុគ្គលិករបស់ខ្លួនចំនួន៣នាក់មានវិជ្ជមានជំងឺកូវីដ១៩។ ផលិតកម្មបានប្រកាសភ្លាមៗបន្ទាន់ ដោយអំពាវនាវដល់បងប្អូនទាំងអស់គ្នាក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេន មាន៣នាក់រកឃើញវិជ្ជមានកូវីតថ្ងៃនេះដែលមានទី១ឈ្មោះ គង់ ឌីណា រកឃើញវិជ្ជមានម្សិលមិញ  ទីឈ្មោះ សុខឡេង និងទី៣ សឿន វិចិត្រ រកឃើញវិជ្ជមានព្រឹកនេះ។ ផលិតកម្មក៏សូមអ្នកដែលបានជួបអ្នកទាំងបីខាងលើឫក៏បានប៉ះពាល់ផ្ទាល់ជាមួយពួកគាត់សូមមេត្តាទៅធ្វើតេស្តដើម្បីរកមេរោគនេះ។

  លោក លៀក លីណា ចាងហ្វាងផលិកម្ម LD Entertainment   បានបញ្ជាក់ថា មួយរយៈចុងក្រោយនេះការងារផលិតភាពយន្តនៅមានចំនួនតិចតួចប៉ុណ្ណោះព្រោះតែការបង្ការពីការឆ្លងជំងឺកូវីដ១៩ និងប្រុងប្រយ័ត្នខ្ពស់បំផុតប៉ុន្តែស្រាប់តែលេចចេញរោគសញ្ញាលើបុគ្គលិកម្នាក់មានអាការៈមិនស្រួលខ្លួនផលិតកម្មក៏រួតរះឲ្យគាត់ទៅធ្វើសំណាកហើយចេញលទ្ធផលវិជ្ជមាន និងធ្វើដំណាក់កាលដំបូងបានរកឃើញចំនួន៣នាក់ហើយ ហើយពួកគាត់គឺជាបុគ្គលិកផ្នែកផលិត មិនពាក់ព័ន្ធផ្ទាល់ជាមួយក្រុមការងារច្រើន ឬសិល្បករឡើយ។ លោកថា ម្សិលមិញនេះលោកបានឲ្យបុគ្គលិកប្រមាណ៥០នាក់ទៅធ្វើសំណាកដើម្បីតាមដានរកអ្នកមានវិជ្ជមានបន្ត។ លោកថា សម្រាប់លទ្ធផលយ៉ាងណាគឺត្រូវរងចាំការបញ្ជាក់ប្រកាសបន្តពីក្រសួងសុខាភិបាល ។ ទោះជាយ៉ាងណាសកម្មភាពផលិតទាំងអស់ត្រូវបានផ្អាក និងត្រូវធ្វើចត្តាឡីស័ក្កិតាមដានសុខភាព ដែលដំណើរការផលិតបន្តនឹងធ្វើឡើងនៅ៤សប្តាហ៍ទៅ១ខែ ខណៈដែលកន្លងទៅជាមួយឥទ្ធិពលនៃការរីករាលដាលរបស់ជំងឺកូវីដ រោងភាពយន្តបានផ្អាកដំណើរ ខ្វះចំណូល ប៉ុន្តែផលិតកម្មមិនបានកាត់បុគ្គលិក ឡើយ គឺនៅតែផ្តល់ប្រាក់ខែជាប្រចាំដដែល ។ លោកថាក្រោយការប្រកាសទៅតាមភាពមានទំនួលខុសត្រូវនោះ អ្នកពាក់ព័ន្ធក៏បានធ្វើសំណាករួចរាល់អស់ហើយដែរគឺនៅរងចាំលទ្ធផល និងតាមដានសុខភាពបន្ត៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print