ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីម៉ាលី ត្រូវកម្លាំងយោធាចាប់ខ្លួន

ចែករំលែក៖

គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសម៉ាលីបានអំពាវនាវដល់យោធាដោះលែងជាបន្ទាន់ ដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសនេះ។ ប្រមុខដឹកនាំទាំងពីររូបត្រូវបានយោធាចាប់ខ្លួនក្រោយការកែទម្រង់គណៈរដ្ឋមន្ត្រី។

ប្រធានាធិបតី Bah Ndaw និងនាយករដ្ឋមន្ត្រី Moctar Quane រួមជាមួយរដ្ឋមន្ត្រីការពារជាតិ Souleymane Doucoure របស់ប្រទេសម៉ាលី ត្រូវបានយោធាចាប់ខ្លួន កាលពីថ្ងៃទី២៤ខែឧសភា ហើយបញ្ជូនទៅកាន់ទីតាំងយោធា នៅតំបន់ Kati ជាយក្រុង Bamako ។
តាមបណ្តាញសង្គម Twitter គណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី បានឲ្យដឹងថា« អង្គការសហប្រជាជាតិកំពុងតែតាមដាន ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ដោយសន្យាជួយដល់ម៉ាលី ផ្លាស់ប្តូរអំណាចដោយសន្តិភាព។ យើងខ្ញុំសូមអំពាវនាវឲ្យយោធាដោះលែង ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីជាបន្ទាន់»។
ជាមួយគ្នានេះដែរ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ Bamako បានបញ្ជាក់ថា ទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសនេះ ។ ស្ថានទូតអាមេរិកបានអំពាវនាវដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរក្នុងពេលនេះអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ ដោយ៖ធីរីណា

...


រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print