ដេនីក្វាន់ ទម្លាយរឿង សណ្ឋាគារសមុទ្រមាស​ នៅខេត្តព្រះសីហនុលួចបង្កប់កាំមេរ៉ាក្នុងបន្ទប់គេងរបស់នាងនិង ភ្ញៀវ(មានវីដេអូ​)

ចែករំលែក៖

ពិតជាកក្រើកអស់មហាជនទៀតហើយ ក្រោយពី តារាសម្តែង សិចស៊ី នាងដេនីក្វាន់ បានបញ្ចេញសារនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដោយបាននទម្លាយរឿងរ៉ាវមួយដែលលាក់ទុកជាច្រើនខែមកហើយអំពីករណីនៃការផ្ទុះជម្លោះរវាងនាង និងម្ចាស់សណ្ឋាគាយីយោសមុទ្រមាស នៅខេត្តព្រះសីហុ។ នាងបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងបានគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotelលួចបង្កប់Camera ក្នុងបន្ទប់នាងគេង ។ នាងបញ្ជាក់ដែរថាមិនមែនតែបន្ទប់នាងទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ ។ នាងថារឿងក្តីនេះកើតឡើងតាំងពីខែ១០ឆ្នាំ២០២០  ហើយនាងមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាង ណាស់ ។ នាងថា”សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រ្ដីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ”។ នាងចាត់ទុកថាជារឿងអយុត្តិធម៌ណាស់សម្រាប់នាង។ អមដោយសារនេះគឺជារូបថត និងវីដេអូនៃវិវាទជាពាក្យសម្តីរវាងតារាសម្តែងសិចស៊ីរូបនេះ និងតំណាងសណ្ឋាគារដែលបានជែកគ្នាដើម្បីធ្វើការដោះស្រាយ។ ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតំណាងសណ្ឋាគារខាងលើបាននៅឡើយទេ ប៉ុន្តែមានទស្សនិកជនជាច្រើនបានលើកឡើងថា អាចជាករណីពិតបា្រកដព្រោះតែសណ្ឋាគារបានសុខចិត្តបង់ជំងឺចិត្តទៅនាងចំនួន១ម៉ឺនដុល្លារអាមេរិកប៉ុន្ដែនាងមិនទទួលយក ហើយនេះក៏ជារឿងដែលមិនគួរកើតមាននិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអតិថិជនរបស់ខ្លួន។ នាងក៏គ្រោងនឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយនៅចុងខែនេះដើម្បីជម្រះការពិត៕

 ដោយ វឌ្ឍនា

https://youtu.be/tOmG81oercQ

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print