កូនអកតញ្ញូ វ៉ៃពាងទឹកបែកអស់១១រួចដុតផ្ទះឆេះខ្ទេច ព្រោះខឹងម្តាយមិន​នៅផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើអស់មួយខ្នងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយសារកូនអកតញ្ញូម្នាក់ខឹងម្តាយមិននៅផ្ទះកេះដែកកេះដុតផ្ទះឆេះម៉ដ្ឋ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបានឲ្យដឹងថា ផ្ទះឈើមួយខ្នងដែលកូនប្រុសម្ចាស់ផ្ទះបំផ្លាញចោលនេះមានទំហំ ៥មx៦ម ដែលបង្កដោយឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ជាកូន ត្រូវបាននគរបាលឃាត់ខ្លួន ។

សាក្សីបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតខ្វែវ ប្រហែលមួយម៉ែត្រ យកទៅវ៉ៃកម្ទេចពាងទឹកអស់ចំនួន១១ និងបន្តទៅដុតផ្ទះឆេះអស់មួយខ្នង ដែលផ្ទះនេះធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូល ស័ង្កសី របស់ជនរងគ្រោះឈ្មោះ ធ ធួត ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិពងអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ដែលត្រូវជាម្ដាយបង្កើតរបស់ជនបង្ក) ។
ករណីនេះបណ្ដាលឱ្យឆេះរាបដល់ដី និងឆេះអស់សម្ភារ:មួយចំនួនរួមមាន៖
– សូឡាចំនួន ០១ ផ្ទាំង
– ទូរទស្សន៍ចំនួន ០១
– អាគុយ (៤០ អំពែ) ចំនួន ០១
– ម៉ូតូចំនួន ០២ គ្រឿង
– ស្រូវចំនួន ០២ បាវ
– អង្ករចំនួន ០១ ការ៉ុង
– ទូរស័ព្ទចំនួន ០១
– លុយចំនួន ២០០០ បាត់ និង សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត ។

សាក្សីបានឲ្យដឹងទៀតថាករណីនេះបណ្តាលមកពីជនបង្កជាកូន ខឹងម្តាយមិននៅផ្ទះ ។ ដោយសារផ្ទះនេះនៅឆ្ងាយពីគេឯងលំបាកផ្លូវចូល និងទទួលព័ត៌មានយឺតពេល ទើបកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ មិនបានចេញជួយសង្រ្គោះទាន់
ពេល ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print