ភ្នំពេញ ៖ ដោយសារកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបុរសពីរនាក់ជិះម៉ូតូវាជែងរថយន្តខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបុកពីរក្រោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខគក្លោងទ្វារ បុរីវិមានភ្នំពេញ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ស្មាស់រុីវូ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3503 តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ខណៈ ពេលមកដល់ចំណុចកេីតហេតុ ម៉ូតូ ក៏បានជិះវ៉ារថយន្ត មួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ2AQ-3597 ដែលបើកបរស្របទិសគ្នា ក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងខណៈពេលម៉ូតូកំពុងវាជែងរថយន្តនៅខាងមុខ បណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាល ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តបានបេីកទៅមុខប្រហែលជា ៥ម៉ែត្រ រួចម្ចាស់រថយន្តបេីកទ្វាររត់យករួចខ្លួនតែម្តង។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វេីការវាស់វែងយករថយន្ត និង ម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖ រ៉ារ៉ា