ខេត្តពោធិ៍សាត់ ៖ គ្រឿងចក្រ(អេស្គាវាទ័រ)១គ្រឿង ត្រូវបានកម្លាំងចំរុះស្រុកវាលវែង ចាប់យកមករក្សាទុកដើម្បីបន្តនីតិវិធី ខណៈគេអះអាងបានធ្វើសកម្មភាពឈូកឆាយដីព្រៃ ក្នុងកន្លែងការពារដែនជំរកសត្វព្រៃភ្នំសំកុស ។
ករណីបង្រ្កាបគ្រឿងចក្រឈូកឆាយដីព្រៃខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចការប៉ង ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចំរុះបានឲ្យដឹងថា លទ្ធផលៈ កម្លាំងដកហូតនូវវត្ថុតាងមាន គ្រឿងចក្រ(អេស្គាវាទ័រ)CAT320D ពណ៏លឿង១គ្រឿង ឯជនប្រព្រិត្តគេចខ្លួន បច្ចុប្បន្ន វត្ថុតាង រក្សាទុកបណ្ណោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដើម្បីបន្តការស្រាវជ្រាវ ៕
...
ដោយ៖ បុឹម ពិន