ទីតាំងទាហានអាកាសធំបំផុតរបស់អុីរ៉ង់រងការវាយប្រហារ

ចែករំលែក៖

យន្តហោះចម្បាំងមួយគ្រឿងបានចូលក្នុងដែនអាកាសអុីរ៉ង់ ហើយបើកការវាយប្រហារទៅលើទីតាំងទាហានអាកាសធំបំផុតរបស់ប្រទេសនេះ។ មកទល់ពេលនេះមិនទាន់ដឹងពីចំនួនអ្នកស្លាប់និងរបួសឬខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ តាមប្រភពព័ត៌មានយន្តហោះដែលវាយលុកទីតាំងទាហានអាកាសអុីរ៉ង់ គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើក ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាយន្តហោះនោះមកពីណា ជារបស់អ្នកណាឡើយ។

ប៉ុន្មានថ្ងៃមុន កម្លាំងទាហានអុីរ៉ង់ បានប្រកាសថា ទាហានអុីរ៉ង់មានមោទនភាពប្រកាសពីសព្វាវុធ ទំនើបៗដែលបានដាក់ពង្រាយនៅក្នុងទីតាំងទាហានអាកាសដ៏ធំបំផុតនេះ។ ដូចអ្វីដែលបានលាតត្រដាងជាសាធារណៈ ទីតាំងទាហានអាកាសនេះមានប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី និងយន្តហោះចម្បាំងគ្មានមនុស្សបើកទំនើបបំផុត។
រូបភាពបានបង្ហាញឱ្យឃើញថា ការផ្ទុះបណ្តាលមកពីការវាយប្រហារ បង្កឲ្យមានភ្នំភ្លើងយ៉ាងធំនៅទីតាំងទាហានអាកាសនោះ។ មកទល់ពេលនេះមិនទាន់ដឹងពីការខូចខាតនៅឡើយទេ។ ការវាយប្រហារនោះបានបង្ហាញយ៉ាងច្បាស់ពីប្រព័ន្ធការពារដែនអាកាសអុីរ៉ង់ គឺពិតជាទន់ខ្យោយខ្លាំងណាស់ ដែលទុកឲ្យយន្តហោះរបស់សត្រូវចូលមកវាយប្រហារដល់ទីកន្លែងបែបនេះ។ ប្រព័ន្ធការពារមិនអាចការពារទីតាំងទាហានអាកាសបានឡើយ៕

...

រូបភាព៖ thoidai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print