រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀតនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១០នាក់បន្ថែមទៀតក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយអ្នកជំងឺចំនួន០៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៧នាក់ និងករណីព្យាបាលជាសះស្បើយចំនួន០២នាក់។

អ្នកជំងឺកូវីដទាំង១៣នាក់ក្នុងនោះរួមមាន!
១-ឈ្មោះ អ៊ុយ បណ្ឌិត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឫស្សី អ្នកបើកបរមកពីរាជធានីភ្នំពេញ
២-ឈ្មោះ វ៉ាង វិត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំផាត់ ឃុំអូរដា ស្រុកកំរៀង អ្នកបើកបរមកពីរាជធានីភ្នំពេញ
៣-ឈ្មោ នី ផានីន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក កម្មករសំណង់ មកពីរាជធានីភ្នំពេញ
៤-ឈ្មោះ រិន សាយ័ន្ត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ កម្មករសំណង់ មកពីប្រទេសថៃ
៥-ឈ្មោះ ភឿក ព្រិល ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិគោកពោន ឃុំធិបតី ស្រុកគាស់ក្រឡ កម្មករសំណង់ មកពីប្រទេសថៃ
៦-ឈ្មោះ ស្រី រី ភេទស្រី អាយុ ២០ឆ្នាំ
៧-ឈ្មោះ រ៉េន រាម ភេទស្រី អាយុ ២៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី អ្នកលក់អាហារមកពីប្រទេសថៃ
៨-ឈ្មោះ យីម យ៉ុម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ជាកម្មករមកពីប្រទេសថៃ
៩-ឈ្មោះ យឿន ហេន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅឃុំអូរតាគី ស្រុកថ្មគោល ជាកម្មករសំណង់មកពីប្រទេសថៃ
១០-ឈ្មោះ សាន សៅរ៍ ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅឃុំសំរោងក្នុង ស្រុកឯកភ្នំ អ្នកលក់ដូរមកពីប្រទេសថៃ។

អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភ: មកពីរាជធានីភ្នំពេញ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបាន
ចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិតមួយនៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី។

ករណីព្យាបាលជាសះស្បើយ
១-ឈ្មោះ ឆង ឆោម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ
២-ឈ្មោះ ភួន បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល។
គួរបញ្ជាក់ថា! ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១៨៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៧០ នាក់ ករណីស្លាប់ចំនួន ០២ នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន០២នាក់និងកំពុងសម្រាកព្យាបាលនៅខេត្តបាត់ដំបងចំនួន ១១៤នាក់៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print