សុខៗស្រាប់តែតារាសម្តែងនិងកីឡាករប្រដាល់ល្បីនៅប្រទេសថៃ លោក Antoine Pinto ទម្លាយថាខ្លួនជាកូនកាត់ខ្មែរ

ចែករំលែក៖

មានព័ត៌មានក្តៅៗមួយបានធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ក្រោយពីតារាសម្តែង ពិធីករ និងជាកីឡាករប្រដាល់ដ៏ល្បីល្បាញនៅប្រទេសថៃ លោក Antoine Pinto ដែលបានប្រកាសថា រូបលោកមានឈាមជ័រជាកូនកាត់ខ្មែរព្រោះតែឪពុករបស់លោកជាជនជាតិបារាំង ហើយម្តាយមានឈាមជ័របារាំងកាត់ខ្មែរ។ ការប្រកាសនេះក្រោយពីមានសំណួរជាច្រើនបានសួរទៅលោកថាតើលោកជាកូនកាត់ថៃឬយ៉ាងណា ខណៈដែលមុខមាត់របស់លោកមានទម្រង់ស្រដៀងនឹងជនជាតិអាស៊ីនោះ។
ចំពោះសំណួរនេះលោក Antoine Pinto បានប្រកាសជាសាធារណៈថាលោកមានឈាមជ័រជាខ្មែរ មិនមែនកូនកាត់ថៃឡើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីកីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានគេចោទជាសំណួរសួរជាហូរហែថា លោកមានមុខមាត់ស្រដៀងគ្នាទៅនឹងជនជាតិអាស៊ីដែលធ្វើឲ្យគេយល់ថា លោកជាកូនកាត់ថៃ និងក្រោយពីលោកល្បីល្បាញលើវិស័យប្រដាល់នៅប្រទេសថៃ និងឆ្លងកាត់ការហ្វឹកហាត់នៅទីនោះ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់កីឡាករស្រស់សង្ហានេះបានបញ្ជាក់ថា ជាការណ៍ពិតមនុស្សជាច្រើននៅតែមានចម្ងល់ថាលោកគឺជាកូនកាត់បារាំង-ថៃ ព្រោះតែមុខលោកដូចទៅនឹងជនជាតិអាស៊ីដែរ។ ចំណុចនេះខ្ញុំសុំឆ្លើយបញ្ជាក់ថា មនុស្សជាច្រើនអាចមិនបានដឹង ឪពុកខ្ញុំគឺជាជនជាតិបារាំង ហើយម្តាយរបស់លោកក៏ជាជនជាតិបារាំងកើតនៅប្រទេសបារាំងប៉ុន្តែគាត់គឺជាកូនកាត់បារាំង-ខ្មែរ ដូចនេះមានន័យថា លោកមានឈាមជ័រកាត់អាស៊ី២៥ភាគរយគឺខ្មែរ។ ចម្លើយនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំងព្រោះតែលោកសាងភាពល្បីល្បាញលើវិស័យកីឡាប្រដាល់មួយថៃ និងបានផ្លាស់ប្តូរមករស់នៅប្រទេសថៃចាប់តាំងពីនៅវ័យក្មេង។ លោកបញ្ជាក់បន្ថែមថា លោកក៏បានសរសេរភាសារខ្មែរតបទៅនឹងការបញ្ចេញយោបល់ទៅកាន់អ្នកគាំទ្រថា” ខ្ញុំក៏ជាជនជាតិកម្ពុជាដែរ ” រហូតមានអ្នកស្នើឲ្យសហព័ន្ធកីឡាប្រដាល់នៅកម្ពុជាកោះហៅកីឡាកររូបនេះចូលរួមក្នុងក្រុមជម្រើសជាតិរបស់កម្ពុជាថែមទៀតផង។ មានប្រជាជនខ្មែរជាច្រើនបានចូលបញ្ចេញយោបល់ និងផ្ញើសារលើកទឹកចិត្ត និងក្តីនឹករលឹកទៅកាន់កីឡាកររូបនេះថែមទៀតផង។
គួរបញ្ជាក់ដែរថា Antoine Pinto កើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៩១ នៅប្រទេសបារាំង ។លោកមានកម្ពស់១.៨៣ ម៉ែត្រ ទម្ងន់៧៧គីឡូក្រាម។ លោកមានឈ្មោះល្បីល្បាញលើកីឡាប្រដាល់មួយថៃ ដែលលោកធ្លាប់បានចូលរួមប្រកួតច្រើនជាង១៧០លើករួចមកហើយ ហើយកន្លងមកលោកក៏ធ្លាប់ឡើងរេញប្រដាល់នៅប្រទេសថៃជាមួយកីឡាករកម្ពុជា សេន ប៊ុនថេនផងដែរ។ លោកក៏ធ្លាប់ចូលប្រឡូក្នុងវិស័យសម្តែងភាពយន្ត និងពិធីករក្នុងកម្មវិធីមួយចំនួននៅប្រទេសថៃ។ ទោះជាយ៉ាងណាគេមិនដែលដឹងទេថាតើតារាប្រុសរូបនេះធ្លាប់ធ្វើដំណើរមកកាន់កម្ពុជាដែរទេ៕

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print