ជនសង្ស័យម្នាក់​វាយប្លន់យកម៉ូតូគេមិនបានសម្រេច​ហើយ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានទៀត

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី ២៨​ ខែឧសភា​ ឆ្នាំ​២០២១ ។

​ ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទ ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៦៩ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។​ ចំណែកជនសង្ស័យឈ្មោះ អៀង ផាដែន ហៅ ស្មី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​បានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HF-១៤៨០ ទៅលក់ដូរនៅផ្សារច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានលោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ដើម្បីប្លន់យកម៉ូតូ ហើយក៏មានការប្រតាយប្រតប់គ្នា រួចជនរងគ្រោះក៏ស្រែកថាចោរៗ ពេលនោះក៏មានសមត្ថកិច្ចយើងដែលល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជន សង្ស័យ រួមនិឹងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print