ភ្នំពេញ៖ និស្សិតឆ្នាំទី១ ពត៌មានវិទ្យា សាកលវិទ្យាល័យភ្នំពេញ-អន្តរជាតិ ( PPIU) ម្នាក់ ត្រូវកម្លាំងនគរបាលផ្នែកយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួន ខណៈដែលយុវជនរូបនោះបានប្រឌិតសភាពការណ៍ភូតកុហកសមត្ថកិច្ចថា មានករណីចោរប្លន់យកម៉ូតូខ្លួននៅ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
និស្សិតរូបនេះមានឈ្មោះ ឡឹក រិទ្ធីរក្ស ហៅ រក្ស ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ ពត៌មាន វិទ្យា សាកលវិទ្យាល័យភ្នំពេញ-អន្តរជាតិ ( PPIU) ស្នាក់ នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងដែលរកឃើញមាន បង្កាន់ដៃបញ្ចាំម៉ូតូ០១ សន្លឹក យីហោ ម៉ារ៉ាន់II ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ បញ្ចាំមានតម្លៃទឹកប្រាក់ ១០០០$ ។
ករណីនេះបានកើតឡើងកាលវេលាម៉ោង៨នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ និស្សិតរូបនេះបានទូរស័ព្ទទៅប្តឹងវិទ្យុ ABC ថាមានចោរប្លន់ម៉ូតូគាត់នៅម្តុំផ្សារសំណង់១២ ភ្លាមនោះសមត្ថកិច្វយើងចុះហៅនិស្សិតរូបនេះមកធ្វើការសាកសួរ និងស្រាវជ្រាវ ដោយនិស្សិតរូបនេះបានអះអាងថា មានជនល្មើស០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាក Honda Msx ពុំ ច្បាស់ពណ៌ និងម៉ាកHonda C125 ពណ៌ខ្មៅ ប្រដាប់ដោយដាវ និងអាវុធខ្លីមួយដើមពុំស្គាល់ម៉ាក ដោយក្រុម ជនល្មើសបានធ្វើសកម្មភាពយារដាវកាប់តែខ្លួនគេចផុត ទើបជនល្មើសបានដកអាវុធខ្លី ខ្លួនមានភ័យខ្លាចបានផ្តួល ម៉ូតូរត់គេច ពេលនោះក្រុមជនល្មើសបានយកម៉ូតូខ្លួនជិះគេចខ្លួនបាត់ ។
ក្រោយពីស្តាប់ការបំភ្លឺរបស់ជននេះរួច យើងបានឱ្យនិស្សិតរូបនេះទៅចង្អុលកន្លែងកើតហេតុ តែជនសង្ស័យបានចង្អុលមានភាពស្រពិចស្រពិល ទើបយើងធ្វើការត្រួត ពិនិត្យឃើញក្រដាសបញ្ចាំម៉ូតូ ដូចភិនភាគម៉ូតូដែលនិស្សិតរូបនេះអះអាងថា ចោរប្លន់យកទៅបាត់ គឺម៉ូតូម៉ាក Honda zoomer x ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1DF-2250 ដោយបញ្ចាំតម្លៃ ១០០០$ ក្រោយមកនិស្សិតរូបនេះបានសារភាពថា សភាពការណ៍នេះខ្លួនប្រឌិតភូតកុហកទេ តាមពិតម៉ូតូខ្លួនបានបញ្ចាំយកលុយចាក់ភ្នាល់បាល់ចាញ់ អស់ហើយ ដោយខ្លាចឪពុកម្តាយស្តីបន្ទោស ខ្លួនក៏ប្រឌិត សភាពការណ៌នេះតែម្តង ។
បច្វុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំបន្ត៕ ស ដារ៉ា