ក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជាមួយនឹងជ័យជម្នះដែលសមនឹងទទួលបានយ៉ាងពេញលេញលើក្រុម Manchester City ក្នុងលទ្ធផល១ទល់០ នៅក្នុងការប្រកួតគ្នានាទីក្រុង Porto ប្រទេសព័រទុយហ្គាល់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។
គ្រូបង្វឹកក្រុមតោខៀវ លោក Thomas Tuchel ទទួលបានលទ្ធផលល្អប្រសើរជាងគ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ជាលើកទី៣ចាប់តាំងពីលោកបានបណ្តេញលោក Frank Lampard កាលពីខែមករាដើម្បីនាំយកពានរង្វាន់ធំបំផុតរបស់ក្លិបបាល់ទាត់អឺរ៉ុបត្រលប់មកកីឡដ្ឋានStamford Bridge ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ។
សារព័ត៌មាន Dailymail និង BBC Sport រួមទាំងសារព័ត៌មានកីឡាល្បីៗបានផ្សាយព្រោងព្រាតពីជ័យជម្នះនេះ។ កីឡាករ Kai Havertz ដែលបានរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមតោខៀវរបស់គាត់បានធ្វើឱ្យអ្នកឈ្នះទទួលបានជ័យជំនះនៅនាទីទី៤២ ដោយការបញ្ជូនបាល់ពីខ្សែការពារ Mason Mount ធ្វើឲ្យ អ្នកចាំទី Ederson របស់ក្រុម Man City មិនអាចសង្គ្រោះបាន។
លទ្ធផលនេះធ្វើឲ្យក្រុម Man City នៅតែស្វែងរកពានរង្វាន់ Champions League ដែលជាពានរង្វាន់មួយដែលក្លិបនៅតែមិនអាចលើកបានក្នុងប្រវត្តិសាស្ត្រ។ លោក Guardiola បានធ្វើការសម្រេចចិត្តគួរឱ្យភ្ញាក់ផ្អើលដោយការផ្លាស់ប្តូរ Rodri ឬ Fernandinho ក្នុងនាមជាខ្សែបម្រើការពារម្នាក់ដោយទុកឱ្យ Man City កាត់បន្ថយប្រសិទ្ធភាពលេងរបស់ពួកគេនិងបានគ្រប់គ្រងបាល់បានច្រើនផងដែរ។
ក្រុម Man City ដែលបានបាត់បង់កីឡាករ Kevin De Bruyne ដោយសាររបួសពាក់កណ្តាលតង់ទី២ និងបានដាក់ Sergio Aguero សម្រាប់ការបង្ហាញខ្លួនចុងក្រោយរបស់គេ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាននៅតង់ទី២ បើទោះបីក្រុមនេះបានគ្រប់គ្រងបាល់នៅលើទីលានច្រើនជាងគូប្រកួតក៏ដោយ។ សម្រាប់លោក Tuchel គឺជាការរីករាយបន្ទាប់ពីការខកចិត្តនៃការចាញ់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនក្នុងនាមជាអ្នកចាត់ការក្លិប Paris St-Germain ។ លោកធ្លាប់បានដឹកនាំក្រុម៣លើកប៉ះជាមួយនឹងលោក Guardiola ហើយបាននាំ Chelsea មកនូវរដូវកាលមួយដែលមានដែលអស្ចារ្យបំផុត។ វាជាជ័យជំនះផ្ទាល់ខ្លួនដ៏ធំធេងសម្រាប់លោក Tuchel ដែលធ្លាប់ទទួលបានជ័យជម្នះលើក្រុមលោក Guardiola នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup និងនៅ Premier League នៅកីឡដ្ឋាន Etihad Stadium ។ ភាពជឿជាក់និងជំនឿចិត្តលើខ្លួនឯងជ័យជំនះបានបង្ហាញជាភស្តុតាងនៅពេលដែលក្រុមតោខៀវ Chelsea លេងដោយអាកប្បកិរិយាគ្មានការភ័យខ្លាចដែលមិនអនុញ្ញាតឱ្យ Man City យកឈ្នះបានក្នុងការប្រកួតដែលមានកីឡាករបុគ្គលិក និងអ្នកគាំទ្រនៅខាងក្នុងទីក្រុង Porto នាកីឡដ្ឋានEstadio do Dragao។ សូមបញ្ជាក់ថា ក្រុមតោខៀវ Chelsea ជាក្រុមអង់គ្លេសទី៣ ដែលឈ្នះជើងឯក Champions League ចំនួន២លើកគឺបន្ទាប់ពី Liverpool (២០០៤-២០០៥ និង ២០១៨-២០១៩) និង Manchester United (១៩៩៨-១៩៩៩ និង ២០០៧-២០០៨) ។
ក្រុមតោខៀវ Chelsea បានឡើងទៅវគ្គផ្តាច់ព្រ័ត្រចំនួន៦ដងក្នុងចំនោមការប្រកួតផ្តាច់ព្រ័ត្រធំៗចំនួន ៧ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ជាមួយនឹងជោគជ័យនេះជាលើកទី៤ របស់ពួកគេក្នុងយុគសម័យលោក Roman Abramovich(Champions League នៅឆ្នាំ២០២០-២០២១ និង ២០១១-២០១២, Europa League ក្នុងឆ្នាំ ២០១២-២០១៣ និង ២០១៨-២០១៩) ៕ដោយ៖ភារៈ