សមត្ថកិច្ចនគរបាលស្រុកស្នួលឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួលធ្វើការឃាត់ខ្លួនដែលជាមុខសញ្ញាពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង​១៧​ និង​៤៥នាទី ស្ថិតនៅចំណុចផ្ទះសំណាក់សប្បាយៗ(បន្ទប់លេខ១)​ ក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ជនជនសង្ស័យឈ្មោះ អូន សេត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម​ មុខរបរសារព័ត៌មាន(មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) រស់នៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកសម្ភារវត្ថុតាង រួមមាន​ ÷
– ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន​ ចំនួន​ ១១កញ្ចប់
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀន​ ចំនួន​ ០១
-ទូរស័ព្ទចំ​នួន​ ០១គ្រឿង
-ម៉ូតូ​ ចំនួន០១គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក,
-ប័ណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន០១សន្លឹក
-និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print