កម្ពុជានឹងមានថាមពលពន្លឺព្រះអាទិត្យចំនួន ៤៥០មេហ្គាវ៉ាត់ នៅឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ÷  ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានគាំទ្រថាមពលពន្លឺព្រះអាទិត្យចំនួន ៤៥០មេហ្គាវ៉ាត់ នៅឆ្នាំ២០២២ ព្រះអាទិត្យគឺជាប្រភពថាមពលមួយ ក្នុងចំណោមថាមពលនានាដែលសន្សំសំចៃបំផុតនិងមិនប៉ះពាល់បរិស្ថាន នៅលើផែនដី។

ប្រទេសកម្ពុជាមានពន្លឺព្រះអាទិត្យច្រើន ដែលអាចប្រើដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់ ៤៤.០០០ មេហ្គាវ៉ាត់ នេះបើយោងតាមការសិក្សាដែលឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។
រដ្ឋាភិបាលកម្ពុជាបានទទួលយកថាមពលពន្លឺព្រះអាទិត្យកម្រិតសំរាប់ប្រើប្រាស់ជា និងប្តេជ្ញាដំឡើងថាមពលពន្លឺព្រះអាទិត្យចំនួន ៤៥០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២។

ស្ថានទូតអូស្ត្រាលីសូមសរសើរចំពោះគោលដៅនេះ ហើយកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (#3i) របស់យើង ជាមួយថវិកា ៤៩លានដុល្លាអូស្ត្រាលី កំពុងជួយវាយតម្លៃ សក្តានុពលថាមពលកកើតឡើងវិញរបស់ប្រទេសនេះ រាប់ទាំងថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី ព្រមទាំងរៀបចំយុទ្ធសាស្ត្រថាមពលកកើតឡើងវិញជាលើកដំបូងរបស់កម្ពុជាផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print