យប់ថ្ងៃទី៣១ខែឧសភា ទីក្រុងហ៊ូជីមិញរកឃើញករណីឆ្លងកូវីដ១៩ចំនួន៥១នាក់

ចែករំលែក៖

នាយករដ្ឋាគ្រប់គ្រងជំងឺឆ្លង ទីក្រុងហ៊ូជីមិញ HCDC បានបញ្ជាក់ថា គិតដល់យប់ថ្ងៃទី៣១ខែឧសភា មានមនុស្ស៥៥នាក់ចូលរួមក្នុងពិធី សាសនា នៅក្នុងការរកឃើញករណីឆ្លងកូវីដ១៩ដល់ទៅ៤០នាក់ នៅ Go Vap។
នៅក្នុងទីតាំងនេះបានឆ្លងរាលដាលដល់មនុស្ស១៥១នាក់ ផ្សេងទៀត ដែលឆ្លងចេញពីតំបន់នេះ ។ ក្រៅពីនេះទីតាំងខាងលើក៏បានជាប់ពាក់ព័ន្ធនឹងការឆ្លងនៅខេត្ត បាកលីវ ប៊ិញយឿង ដាក់ឡាក់ និងឡុងអាងផងដែរ។
នៅក្នុងរបាយការណ៍ថ្ងៃទី៣១ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ទៅ២១៤ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅ ៧៣២១នាក់ និងស្លាប់ ៤៧នាក់ ។ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងនៅក្នុងសហគមន៍។
ក្នុងពេលនេះដែរអាជ្ញាធរអាកាសចរណ៍បានឲ្យដឹងថា ប្រទេសវៀតណាមនឹងផ្អាកជើងហោះហើរអន្តរជាតិចូលអាកាសយានដ្ឋានទីក្រុងហាណូយ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខណៈចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសកំពុងកើនឡើងយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបានគូសបញ្ជាក់ថា «ការផ្អាកទទួលជាបណ្តោះអាសន្ន នៃជើងហោះហើរអន្តរជាតិ ដែលដឹកអ្នកដំណើរមកកាន់ប្រទេសវៀតណាម ឆ្លងកាត់អាកាសយានដ្ឋាន Noi Bai នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនារហូតដល់ថ្ងៃទី០៧ ខែមិថុនា»៕

...

រូបភាព៖ nId

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print