ភ្នំពេញ៖ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល ជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិតដែលមកទទួលបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិប្រមាណជា១.២៨១ នាក់ បន្ទាប់ពីប្រជាពលរដ្ឋទាំងអស់នេះមកទទួលសេវាចាក់វ៉ាក់សាំងដូសទី២ ទៅតាមពេលវេលាដែលក្រុមគ្រូពេទ្យបានកំណត់ ។ ដើម្បីបង្ហាញនៃមនោសញ្ចេតនាគោរពអរគុណនិងចូលរួមចំណែករំលែកក្នុងការហឿយហត់របស់ក្រុមគ្រូពេទ្យ និងក្រុមការងារវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន២លានរៀលផងដែរ។
សូមរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ទាំងអស់គ្នាដើម្បីកុំឱ្យឆ្លងរាលដាលកូវីដ -១៩ ពីម្នាក់ទៅម្នាក់ និងពីតំបន់មួយទៅតំបន់មួយទៀត ៕