ជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តបុកចូលកៀបជាប់ក្រោមរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាំងបំពានភ្លេីងស្តុបត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាតសំណាងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ភូមិ ក្បាលដំរី២ សង្កាត់ កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-7220​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ដល់ចំណុចស្តុបមុខប្រលានយន្តហោះម៉ូតូមិនគោរពភ្លើងស្តុបឃើញស្តុបក្រហមហើយនៅតែបន្តទៅមុខទៀតស្រាប់តែមានរថយន្តម៉ាសស្តាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AR-1559 រថយន្តរបស់ក្រុមហ៊ុន (Cambodia-AirWay) បើកចេញពីក្នុងប្រលានមកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្ករឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាហើយខាងភាគីរថយន្តបានទារសំណងទៅខាងភាគីម៉ូតូតែខាងភាគីម៉ូតូមិនមានលទ្ធភាពក៏ខាងរថយន្តសុខចិត្តស្មើគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print