ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនាំកូនស្រីគេចេញពីផ្ទះទៅធ្វើស្រីឡង់សេស្រាបៀរនិងជួញដូរផ្លូវភេទ

ចែករំលែក៖

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលយុត្តិធម៌ខេត្តព្រះវិហារបានឃាត់ខ្លួនមនុស្សប្រុស.ស្រី ចំនួន២នាក់ ពាក់ព័ន្ធករណីនាំកូនស្រីគេចេញពីផ្ទះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារ បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចការិយាល័យមួយនេះបានទទួលបណ្តឹងពីឈ្មោះ ស៊ឹម យ៉ា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កសិករ និងឈ្មោះ គុជ សុផល ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងទៅលើឈ្មោះ សុខ សាយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងឈើ ជនជាតិខ្មែរ ថាបាននាំកូនស្រីរបស់ពួកគាត់ចេញពីផ្ទះកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
ក្រោយពីទទួលបានបណ្តឹងហើយសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទី១-ឈ្មោះ សុខ សាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងឈើ ទី២-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបម្រើសេវាស្រាបៀ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានចោទថា ពង្រត់កូនគេទៅបម្រើជាស្រីឡង់សេស្រាបៀរ និងពាក់ព័ន្ធជួញដូរផ្លូវភេទ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print