ថ្ងៃដំបូងដែលម៉ាឡេស៊ីបិទប្រទេស ទាំងមូលក្រោយការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

នៅក្នុងរបាយការណ៍ថ្ងៃទី១ខែមិថុនា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា រដ្ឋ Selangor គឺជាតំបន់ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ខ្ពស់ជាងគេបំផុតនៅទូទាំងប្រទេស ដោយមានអ្នកឆ្លង២០៦៨នាក់។
តាមសារព័ត៌មាន TTXVN បានផ្សាយថា ក្រោយរយៈពេល២ថ្ងៃដែលចំនួនអ្នកឆ្លងក្រោម៧០០០នាក់ នៅថ្ងៃទី១ខែមិថុនា អ្នកឆ្លងបានបន្តកើនឡើងខ្ពស់គឺមានអ្នកឆ្លងដល់ទៅ ៧១០៥នាក់ ។ នៅថ្ងៃទី១ខែមិថុនា គឺជាថ្ងៃដែលម៉ាឡេស៊ី បិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ទីក្រុងគូឡាឡំពួរ ឈរលំដាប់ទីពីរ ពីចំនួនអ្នកឆ្លង គឺមាន៨១៧នាក់ ហើយរដ្ឋ Sarawak ឈរលំដាប់ទី៣មានអ្នកឆ្លង ៧០៣នាក់ ។ មកដល់ពេលនេះមានអ្នកឆ្លងសរុប៥៧៩.៤២៦នាក់ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកើនឡើង នោះ ម៉ាឡេស៊ីបានបិទប្រទេសរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ១ខែមិថុនានេះ ដោយបើកទ្វារតែវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសជាតិប៉ុណ្ណោះ។
ចំពោះវិស័យសង្គម នៅថ្ងៃទី១ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខជាតិ ម៉ាឡេស៊ី បានសម្រេចហាមប្រាមកុមារមានអាយុក្រោម១២ឆ្នាំចេញទៅទីសាធារណៈក្នុងរយៈពេលបិទខ្ទប់។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសឱ្យដឹងថា មកទល់ពេលនេះ មានមនុស្សវ័យក្រោម១៨ឆ្នាំដល់ទៅ៨២.៣៤១នាក់ ក្នុងនោះអ្នកឆ្លងភាគច្រើនមានអាយុចាប់ពី ១៣-១៧ឆ្នាំ មានដល់ទៅ២៧.៤០២នាក់៕

...

រូបភាព៖ THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print