រថយន្ត​ដឹកកម្មករ​ រេចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យកម្មករ ​របួសធ្ងន់ស្រាល​ជាច្រើន​នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ដឹកកម្មករ​បានរេចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យកម្មកររង ​​របួសធ្ងន់ស្រាល​ជាច្រើន​នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បា​រច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកប​រដោយឈ្មោះ ថុល ឆៃ អាយុ២២ឆ្នាំ នៅ​ភូមិត្បែ​ង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរតាមផ្លូវលំក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង ខណៈមកដល់ចំណុចកើតហេតុបាន​រេចង្កូតទៅបុកដើមឈើ​ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា​ កម្មករ​កម្មការិនីដែលរងរបួ​ស​មានចំនួន​២១នាក់​ ស្រី៩​នាក់​ ក្នុងនោះ​រងរបួសធ្ង​ន់​ចំនួន​៦​នាក់(ស្រី)។

បច្ចុប្បន្ន​ជនរងគ្រោះ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ម​ន្ទីរពេទ្យ​ឯកជន​ និងមន្ទីរ​ពេទ្យ​បង្អែក​ស្រុកឧដុង្គ​ហើយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print