អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និង បន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាពដល់អ្នកធ្វើចរាចរណ៍ និង សោភណ្ឌភាពទីក្រុង

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិតបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ប្រតិបត្តិការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រុមសួនច្បានិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅមូលដ្ឋានខណ្ឌ៧មករា នៅតាមបណ្ដោយផ្លូវលេខ១៦៩ (មុខសាលាវិទ្យាល័យបាក់ទូក) អមសងខាងផ្លូវ ចាប់ពីចំណុចស្តុបក្ដាន់ពីរ រហូតដល់ចំណុច ស្ដុបនាងគង្គីង។

គួរបញ្ជាក់ផងដែរ មែកឈើធំៗតែងតែបាំងបិតភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពិបាក​នឹង​មេីល​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍​ ព្រោះ​ត្រូវ​មែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្ទាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

បងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវកាលនេះគឺជាវាគឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំនិងខ្យល់កន្ទ្រាក់​ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តាសូមកុំឈប់ឬចតនៅក្រោមដើមឈើធំៗដែលអាចងាយនឹងរងគ្រោះពីការរលំនិងបាក់មែកឈើ៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print