អាចប្រឈមនឹងការលិចហៀប្រេងទ្រង់ទ្រាយធំ ពីការឆេះនាវានៅតំបន់សមុទ្រស្រីលង្កា១៣ថ្ងៃកន្លងមក

ចែករំលែក៖

កម្លាំងទាហានការពារដែនសមុទ្រស្រីលង្ការ នៅថ្ងៃទី ២ខែមិថុនាបានប្រកាសថា នាវាដឹកកុងតឺន័របានឆាបឆេះរយៈពេល១៣ថ្ងៃ កន្លងមកនៅតំបន់សមុទ្រស្រីលង្កា ហើយអាចប្រឈមនិងការលិចជាមួយនឹងប្រេងរាប់រយតោន អាចលេចហៀចូលសមុទ្រ។

សារព័ត៌មាន AFP បានផ្សាយថា មន្ត្រី ការពារបរិស្ថាន ដែនសមុទ្រស្រីលង្កា លោក Dharshani Lahandapura បានឲ្យដឹងថា ក្រុមមន្ត្រីបរិស្ថានកំពុងតែវាយតម្លៃ ពីការខូចខាត និងប៉ះពាល់ដោយសារតែ ការឆេះនាវា ១៣ថ្ងៃកន្លងមក នេះជាករណីអាក្រក់បំផុតដល់ដែនសមុទ្រស្រីលង្កាមិនធ្លាប់មានពីមុនមក។
នាវាដឹកទំនិញ MV X-Press Pearl បានដឹកសារធាតុគីមីរាប់រយតោន និងគ្រឿងជ័រ បានឆាបឆេះរយៈពេល ១៣ថ្ងៃកន្លងមក។ ក្រុមពន្លត់អគ្គិភ័យបានពន្លត់ទាំងស្រុងនៅថ្ងៃទី ១ខែមិថុនា ប៉ុន្តែនាវាអាចនឹងលិចក្នុងពេលឆាប់ៗ។
នៅពេលកម្ទេចជ័របានអណ្តែតពេញសមុទ្រ ចំណែកមន្ត្រីក្នុងតំបន់បារម្ភយ៉ាងខ្លាំងពីគ្រោះអាសន្នទ្រង់ទ្រាយធំ ពេលប្រេង ២៧៨តោនលេចហៀចេញទៅ និងហ្គាស៥០តោន អាចធ្លាយចេញពីនាវា។ ក្រៅពីនេះនាវាក៏បានដឹក axit nitric បានលេចហៀចេញក្រៅក្រោយការឆាបឆេះ ។ អណ្តាតភ្លើងបានឆាបឆេះ១៣ថ្ងៃកន្លងមកបានបំផ្លាញ១៥០០កុងតឺន័រ។
ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីថ្ងៃទី១ខែមិថុនា បានចេញបញ្ជារឲ្យអូសនាវាដែលគ្រោះថ្នាក់ចូលមកច្រាំង៕ ដោយ៖ធីរីណា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print