ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលផ្ទះសំណាក់ សុខ ហេង និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ព្រោះមានអ្នកវិជ្ជមាន៣នាក់ចូលទីនោះ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាព្រោះមានអ្នកជំងឺកូវីដ-១៩
មានស្រ្តីឈ្មោះ ឈួន រដ្ឋា អាយុ ២៨ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។
ស្រ្តីឈ្មោះ កែវ ធីណា អាយុ ២៨ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។
និងស្រ្តីឈ្មោះ ហេង រ៉ាវី អាយុ ២៩ឆ្នាំ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង។
ដោយមានផ្ទះសំណាក់ សុខ ហេង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១និងទីតាំងហាងអ៊ុតសក់ ប្រាក់ រិទ្ធី នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន