ខេត្តព្រះវិហារ ៖ ប្រភពរាយការណ៍ថាមេឈ្មួញប្រមូលទិញឈេីអត់ច្បាប់ ឈ្មោះ ចែឡែន នៅតែមមាញឹកក្នុងការដឹកជញ្ជូនឈើយកទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃដដែលចំណែកសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នាដដែល ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ ស្រុកឆែប ននិងស្រុកជ័យសែនបន្តកន្ទុយគ្នាឆ្លងកាត់ផ្លូវជាតិលេខ៦២ ។
តាមប្រភពពីសមត្ថកិច្ចសុំលាក់ឈ្មោះបានអោយដឹងថា ឈ្មួញឈើឈ្មោះ ចែឡែន សំរុកដឹកឈើតាមរថយន្តសាំយ៉ុងចំនួន៣គ្រឿងជារៀងរាល់យប់ ចេញពីស្រុកខាងលើ តាមបណ្តោយផ្លូវជាតិលេខ៦២ឆ្លងកាត់ស្រុករវៀង ឆ្លងកាត់បារ៉ាស់សម្មតកិច្ចចម្រុះតាមដងផ្លូវចូលខេត្តកំពង់ធំបានយ៉ាងស្រួល ចំណែកសមត្ថកិច្ចបានត្រឹមឈរមើលអត់បង្ក្រាបនិងខ្លះទៀតសំងំសំរាន្តធ្វើលក់ ។
ពាក់ព័ន្ធទៅនិងសកម្មភាពដឹកឈេីល្មេីសច្បាប់របស់ឈ្មួញខាងលេីនេះ មិនត្រូវបានបង្រ្កាបត្រូវបានមជ្ឈដ្ឋានទូទៅ ដាក់ការសង្ស័យថា ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍លាភសក្ការៈរួចបាត់ហើយ ។
ពាក់ព័ន្ធនិងករណីនេះ លោក នួន សុខុម នាយខណ្ណរដ្ឋបាលព្រៃឈើព្រះវិហារ ភ្ងាក់ងារយើង ធ្លាប់បានខលតាមទូសរសព្ទ័ដើម្បីសុំបកស្រាយពន្យល់ ប៉ុន្តែលោកមិនលើកទទួលឬបើទទួលគាត់ថាជាប់ប្រជុំ ។
មហាជនលើកឡើងត្រង់ៗ ថា អស់លោកជាសម្មតកិច្ចជំនាញពាក់ព័ន្ធនៅតាមដងផ្លូវជាតិលេខ៦២បើមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានយ៉ាងពេញបន្ទុកនេះគឺងាយទេ ព្រោះពួកគាត់មិនអាចថាមិនស្គាល់បទល្មើសក្នុងដែនសមត្ថកិច្ចពួកគាត់នោះទេ ? ប៉ុន្តែបើពួកគាត់បន្លំធ្វើដេកលក់នោះគឺពិបាកដាស់ហើយ ៕
ដោយ៖ វណ្ណៈ