ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះចែកសេចក្តីជូនដំណឹងដល់ផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី និងផ្ទះទូកតូចៗចំនូន២៩២ផ្ទះ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣០៨គ្រួរសា តាមបណ្តោយទន្លេក្នុងភូមិគ្រួសនៃសង្កាត់សំរោង និងភូមិឌួង ភូមិពោធិមង្គល ភូមិព្រែកព្រែក ភូមិផ្សារលិច និងភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ អោយរុះរើ និងយកផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចេញឲ្យអស់ ដោយទុករយៈពេលឲ្យ៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
ក្នុងការចុះចែកសេចក្តីជូនដំណឹងដល់ផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរាបរយចំនូន២៩២ផ្ទះ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣០៨គ្រួរសា ដឹកនាំដោយលោកជា ខេមា អភិបាលរងខណ្ឌ ដែលជាតំណាងដ៍ខ្ពង់ខ្ពស់របស់លោកលោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងក្រុមកាងារថ្នាក់ខណ្ឌ សង្កាត់ និងភូមិ បានចុះដល់ខ្នងផ្ទះបណ្តែតទឹក បែរត្រី និងផ្ទះទូកតូចៗ ក្នុងនោះក្រុមការងារចែកសេចក្តីជូនដំណឹងរបស់សាលាខណ្ឌព្រែកព្នៅតម្រូវឲ្យពួកគាត់រុះរើចេញដោយទុករយៈពេល១សប្តាហ៍ ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ បើពុំនោះទេបើផុតឱសានវាទហើយអាជ្ញាធរនិងចុះរុះរើ ហើយបើមានការដូចខាតឬបាត់បង់ទ្រព្យសម្បត្តិរសប់បងប្អូនអាជ្ញាធរពុំទទួលខុសត្រូវឡើយ។
លោកជា ខេមា បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាម មកសង់ផ្ទះរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះនិងបែរត្រីទាំងនោះបណ្តែតមកធ្ពួកគ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកបន្តថា ផ្ទះឬបែរដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះ គឺបណ្តាលឲ្យបាត់បង់សោភ័ណ្ឌភាពព បរិស្ថាន និងអនាម័យទឹកទន្លេទៀតផង ហើយការចេញសេចក្តីជូនដំណឹងរសប់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅ គឺមិនចំពោះជនជាតិវៀតណាម ឬជនជាតិណាឡើយគឺយើងតម្រូវឲ្យពួកគាត់រើចេញទាំងអស់ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ គឺទុករយៈពេល៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ ភាគច្រើនជនជាតិវៀតណាម ដែលបានទទួលសេចក្តីជូនដំណឹងនេះ អ្នកខ្លះបាននិយាយថា ផ្ទះលើទឹកនេះពួកគាត់បានរស់នៅច្រើនឆ្នាំមកហើយ បើឲ្យពួកគាត់រុះរើចេញតើឲ្យទៅរស់នៅឯណា អ្នកខ្លះថាពួកគាត់រស់បានចិញ្ចឹមត្រី និងនេសាទ ហើយមិនមានដីលើគោកនោះទេតើឲ្យរុះរើទៅនៅឯណា រីឯអ្នកខ្លះទៀតថាទុកពេល១សប្តាហ៍ពួកគាត់រុះរើមិនទាន់ទេ។ ដែលភាគច្រើនប្រជាពលរដ្ឋជនជាតិវៀតណាមទាំងនោះនិយាយស្រដៀងៗគ្នាថា មិនដឹងទៅរស់នៅឯណា?។
គួបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរាយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីការបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ»។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ផុតរយៈពេលមួយសប្ដាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ។ ករណីមានអ្នករឹងរូស អាជ្ញាធរធរមូលដ្ឋាននិងមន្រី្តជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ ៖ ព្រែកសំរោង