ខេត្តបន្ទាយមានជ័យ គិតត្រឹមត្រឹមថ្ងៃទី ៣ មិថុនានេះអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ១២ នាក់ហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ គិតត្រឹមថ្ងៃទី ៣ ខែមិថុនា នៅខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១២នាក់ហើយ ក្នុងនោះមាន៨នាក់នៅក្រុងប៉ោយប៉ែត។
នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញនេះ។
យោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១នេះ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ-១៩ បានស្លាប់មានចំនួន១២នាក់ ស្រី៨នាក់ក្នុងនោះមានក្រុងប៉ោយប៉ែតចំនួន៨នាក់ជនជាតិថៃ១​នាក់ និងជនជាតិឥណ្ឌណេស៊ី២នាក់ក្រុមគ្រូពេទ្យបានឲ្យដឹងថាអ្នកស្លាប់ដោយជំងឺកូវីដ១៩ មានអាការៈ ហត់ខ្លាំងផ្លូវដង្ហើមធ្ងន់ធ្ងរបបូរមាត់ឡើងស្វាយ ចង្វាក់បេះដូងខ្សោយ ប្រស្រីភ្នែករីកធំសន្លប់ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print