អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ ប្រគល់ថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីអបអរខួបទី ១៥៨ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ក្រោម ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីលោក ស៊ីញ ប៉ាវគ័រ  អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានប្រគល់ថវិកាចំនួន ៦.០០០ ដុល្លារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) នាព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង និងក្រុមការងារបម្រើការងារតំបន់សេដ្ឋកិច្ចពិសេសឈីលូផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈឺលូ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការងារវិនិយោគរបស់តំបន់ដើម្បីចូលរួមស្តារសេដ្ឋកិច្ច និង លើកកម្ពស់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងតាមរយៈការបង្កើតនិងផ្តល់ទីផ្សារការងារយ៉ាងទូលំទូលាយនៅក្នុងទឹកដីក្រុងស្វាយរៀង ហើយក្នុងខណៈនោះផងដែរលោកប្រធានតំបន់សេដ្ឋកិច្ច ឈីលូ ក៏បានចូលរួមចំណែកថវិកាមួយចំនួនជាមួយកាកបាទក្រហមកម្ពុជាខេត្តដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ក្នុងខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានមានប្រសាសន៍ឆ្លើយតបទៅនឹងទឹកចិត្តជ្រះថ្លារបស់លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ដែលបានយកមូលនិធិមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្ងៃនេះគឺពិតជាបានរួមចំណែកការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះតាម សហគមន៍ស្របតាមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកម្ពុជាខេត្តស្វាយរៀង លោកសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ  លោក លោកស្រី ដែលនាំមកនូវមូលនិធិ និងសម្ភារនាពេលកន្លងមកក៏ដូចជាពេលនេះ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print