នារីម្នាក់បើករថយន្តមែរសឺដេសលឿនជ្រុលទៅបុករបងហ៊ុមព័ទ្ធការដ្ឋានជួសជុលផ្លូវ បណ្តាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តមែរសឺ
ដេសក្នុងលឿនមិនប្រយ័ត្នបណ្តាលឲ្យជ្រុលចង្កូតទៅបុករបងហ៊ុមព័ទ្ធការដ្ឋានជួសជុលផ្លូវពេញទំហឹងធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង តែ សំណាងល្អដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១ និង២០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩២ កែងនឹងផ្លូវលេខ៣៣៧ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកមែរសឺដេស ពណ៌ស ពាក់ស្លាកលេខ កម្ពុជាM.SAM99 បើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរ បានបើកតាមបណ្ដោយផ្លូវលេខ៣៣៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលចង្កូតទៅបុករបងដាក់ព័ទ្ធជុំវិញការដ្ឋានជួសជុលផ្លូវបាក់អស់ចំនួន២ផ្ទាំង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុអ្នកបើករថយន្តនិងអ្នករួមដំណើរបានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ទៅ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើកំណត់ហេតុរួចស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print