ក្មេងប្រុសអាយុ៨ឆ្នាំលង់ទឹកប្រឡាយស្លាប់គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ សូមចូលរួមប្រុងប្រយ័ត្នចំពោះក្មេងចុះលេងទឹកប្រឡាយ អូរ ត្រពាំង បឹងបួ ស្ទឹង ទន្លេនានា ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ​ ។ ជាក់ស្ដែង​ក្មេងប្រុសម្នាក់​ អាយុ​ទេីប​តែបាន៨ឆ្នាំ​បានលង់ទឹកប្រឡាយនៅចំណុចបង្គោលបំពេញបន្ថែមលេខ១០១/៣​ បណ្តាលឱ្យស្លាប់ដោយមិនមានអ្នក​ណាបានដឹងនិងឃេីញនោះឡេីយ​ ។

ហេតុការណ៍​នេះ​បានបង្ក​ការ​ភ្ញាក់ផ្អើល​ នៅ​វេលាម៉ោង​១៨:០០​នាទីល្ងាច​ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ២០២១​ ។
បេីតាម​ប្រភព​ព័ត៌មាន​ពីអាណាព្យាបាលក្មេងរងគ្រោះបានឱ្យដឹងថា កូនប្រុសរងគ្រោះ​បានទៅលេងទឹក​ប្រទ្បាយនៅផ្លូវក្រវាត់ព្រំដែនត្រង់ចំណុច​បង្គោលបំពេញបន្ថែមលេខ១០១/៣ បណ្តាលឱ្យលង់ទឹកស្លាប់​ តែពេលកូនប្រុសរបស់ពួកគាត់ទៅលេងទឹកប្រឡាយនោះគឺពួកគាត់មិនបានដឹងទេ។ លុះដល់វេលាម៉ោង​ ១៨:០០​ នាទីល្ងាចទើបពួកគាត់មានការភ្ញាក់ផ្អើលព្រោះបាត់កូនយូរពេកមិនឃើញមកផ្ទះក៏នាំគ្នាដើររក ហើយឃើញសពកូនអណ្តែតក្នុងទឹកប្រឡាយ ។

ក្មេងរងគ្រោះឈ្មោះ ងិ​ ណាត​ ភេទ​ប្រុស​ អាយុ​៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិរូង ឃុំរូង ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print