បើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកសួនច្បារពីចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតបុកសួនច្បារពុះចែកទ្រូង ហើយមិនទាន់អស់ល្បឿនបន្តទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមរថយន្តទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកលុចសុីសGS300ពណ៍សពាក់ស្លាកលេខភ្នំពេញ2AO 3429បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបុកនិងសួនច្បារចែកទ្រូងផ្លូវពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកនឹងបង្គោលភ្លើងបណ្ដាលឲ្យរលំបង្គោលភ្លើងអស់មួយដើមទៀត រថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តបានចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយនិនសុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print